ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនព្រមានពីលទ្ធភាពនៃការកើតមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត Guangdong ដែលអាចបង្កការគំរាមគំហែងដល់ពលរដ្ឋជាង ១២៧លាននាក់

    BY Pheakdey April 22, 2024
    ចិនព្រមានពីលទ្ធភាពនៃការកើតមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត Guangdong ដែលអាចបង្កការគំរាមគំហែងដល់ពលរដ្ឋជាង ១២៧លាននាក់

    ចិន៖ អាជ្ញាធរចិនបានព្រមានអំពីការមកដល់នូវគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយនៅក្នុងខេត្ត Guangdong នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែមេសានេះ។ សេចក្តីជូនដំណឹងស្តីពីលទ្ធភាពនៃការកើតមានទឹកជំនន់នេះគឺត្រូវបានធ្វើឡើងក្រោយកម្រិតទឹកនៅក្នុងទន្លេ​ អាងស្តុកទឹកធំៗ និងផ្លូវទឹកជាច្រើននៅក្នុងខេត្ត Guangdong សុទ្ធតែបានឡើងពេញប្រៀបអស់ទៅហើយ។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀតគឺទឹកជំនន់អាចនឹងកើតឡើងយ៉ាងឆាប់រហ័ស​ ខណៈគិតត្រឹមពេលនេះលទ្ធភាពនៃការកើតមានទឹកជំនន់គឺមានកម្រិត ១ក្នុងចំណោម ៥០ ឬបើគិតជាភាគរយគឺឱកាសនៃការកើតមានទឹកជំនន់គឺមាន ២%។ ប្រភពខាងលើនេះបានបន្តថា ក្នុងករណីដែលខេត្ត Guangdong បានរងនូវការវាយប្រហារដោយទឹកជំនន់មែននោះគឺវានឹងបង្កការគំរាមគំហែងយ៉ាងខ្លាំងចំពោះអាយុជីវិត ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋសរុបជាង ១២៧លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: