ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឧទ្ធម្ភាគចក្រយោធាម៉ាឡេស៊ី ២គ្រឿងបានបុកគ្នានៅលើអាកាសនិងបានបណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត

    BY Pheakdey April 23, 2024
    ឧទ្ធម្ភាគចក្រយោធាម៉ាឡេស៊ី ២គ្រឿងបានបុកគ្នានៅលើអាកាសនិងបានបណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត

    ម៉ាឡេស៊ី៖ ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងបានប៉ះទង្គិចគ្នានៅលើអាកាសនិងបានបណ្តាលឱ្យមានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង ៩ និង ២៣នាទីព្រឹកមិញនេះ និងបានកើតឡើងនៅក្នុងរដ្ឋ Perak ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។

    ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រទាំង ២គ្រឿងនេះគឺជាឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់ក្រសួងការពារជាតិម៉ាឡេស៊ី ហើយការប៉ះទង្គិចគ្នាបានឡើងនៅក្នុងអំឡុងពេលដែលឧទ្ធម្ភាគចក្រយោធាទាំង ២គ្រឿងនេះកំពុងធ្វើការហ្វឹកហាត់ក្នុងការហោះហើរជាក្បួន Royal Malaysian Navy (TLDM)។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថាក្រោយការប៉ះទង្គិចគ្នាគឺមនុស្សទាំង ១០នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រទាំង ២គ្រឿងនេះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

    Share This Post: