អន្តរជាតិ

អាជ្ញាធរអាមេរិកចេញបទបញ្ជាឱ្យពលរដ្ឋរស់នៅតាមតំបន់មួយចំនួននៃរដ្ឋតិចសាស់ត្រូវមានកាតព្វកិច្ចជម្លៀសខ្លួនជាប​ន្ទាន់ដោយសារបញ្ហាទឹកជំនន់

BY
Pheakdey
May 3, 2024

អាមេរិក៖ អាជ្ញាធរអាមេរិកបានជូនដំណឹង​ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់មួយចំនួននៅខាងកើតនៃរដ្ឋតិចសាស់ត្រូវជម្លៀសខ្លួនដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣ ខែឧសភានេះ។ នៅក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់ថា ការជម្លៀសខ្លួនគឺជាកាតព្វកិច្ច មិនមែនជាជម្រើសឡើយ ដ្បិតទឹកទំនន់នោះបានជនលិចក្នុងកម្រិតប្រកបដោយគ្រោះថ្នាក់បំផុតមួយ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅក្នុងរដ្ឋតិចសាស់នៅពេលនេះគឺជាជំនន់ទឹកភ្លៀង ពោលគឺវាបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់គ្នា។ យោងតាមការព្យាករណ៍បានបង្ហាញថា តំបន់ភាគខាងកើតនៃរដ្ឋតិចសាស់នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃប​ន្ថែមទៀត ដែលវានឹងបន្ថែមហានិភ័យនៃគ្រោះថ្នាក់ទឹកជំនន់កាន់តែខ្ពស់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់រកឃើញមានអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ តែអាជ្ញាធរបានជួយសង្គ្រោះជីវិតមនុស្សបានចំនួន ៨នាក់ និងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋបានចំនួន ៣០ក្បាលពីទឹកជំនន់៕

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

Share This Post: