អន្តរជាតិ

រថភ្លើងលើអាកាស ២គ្រឿងបានបុកគ្នានិងបណ្តាលឱ្យពលរដ្ឋអាហ្សង់ទីន ៦០នាក់រងរបួស

BY
Pheakdey
May 11, 2024

អាហ្សង់ទីន៖ រថភ្លើងដែលមានផ្លូវដំណើរការនៅលើអាកាសចំនួន ២ខ្សែបានបុកគ្នានិងបានបណ្តាលឱ្យមានមនុស្សចំនួន ៦០នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភានេះ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន កាលពីម៉ោង ៩ និង ៣១នាទីយប់មិញនេះ។

បើតាមអាជ្ញាធរអាហ្សង់ទីនបានបញ្ជាក់ថា​ ការបុកគ្នារបស់រថភ្លើងទាំង ២ខ្សែនេះគឺជាករណីកម្របំផុត​ ហើយវាបានកើតឡើងដោយសារបញ្ហាបច្ចេកពោលគឺជាកំហុសនៃការកំណត់ម៉ោងចេញដំណើរ ដែលធ្វើឱ្យរថភ្លើងទាំង២ ត្រូវចេញដំណើរក្នុងទិសដៅយផ្ទុយគ្នានិងត្រូវមកបុកគ្នាបែបនេះតែម្តង។  ប្រភពខាងលើនេះបានបន្តថា ភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរអាហ្សង់ទីនបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ និងក្រុមអ្នកជួយសង្គ្រោះជាច្រើនទៅកាន់កន្លែងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយគិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍បន្ថែមអំពីស្ថានភាពជនរងគ្រោះទាំង ៦០នាក់នោះនៅឡើយទេ៕

អត្ថបទ៖​​ ភក្តី

ប្រភព៖ The Strait Time

Share This Post: