អន្តរជាតិ

បារាំង ប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ន ក្រោយមានកុបកម្មមួយបានផ្ទុះឡើង និងបណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត

BY
Pheakdey
May 16, 2024

បារាំង៖ អាជ្ញារបារាំងបានប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្នក្រោយមានកុបកម្មដោយហិង្សាមួយបានកើតឡើង និងបានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី១៦ ខែឧសភានេះ។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់នោះ គឺមានក្រុមយុវជនដែលជាជនជាតិភាគតិច Kanak ចំនួន ៣នាក់ និងទាហានបារាំងចំនួនម្នាក់ផងដែរ។

គួរបញ្ជាក់ជូនថា ហេតុការណ៍ហិង្សារហូតដល់មានអ្នកស្លាប់បាត់បង់ជីវិតនេះ បានកើតឡើងនៅក្នុងតំបន់ New Caledonia ដែលជាដែនកោះមួយសម្បូរទៅដោយពលរដ្ឋជនជាតិដើម Kanak រស់នៅ តែនៅក្នុងឯកសារផ្លូវការគឺកោះមួយនេះជាផ្នែកមួយរបស់ប្រទេសបារាំង។​ ចំពោះមូលហេតុដែលជម្រុញឱ្យមានការធ្វើកុបកម្មវិញ គឺដោយសារក្រុមពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ New Caledonia មិនសប្បាយចិត្តជាមួយរដ្ឋាភិបាលបារាំង ដែលគ្រោងអនុម័តច្បាប់ធ្វើកំណែទម្រង់លើច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលច្បាប់ថ្មីនោះតម្រូវឱ្យពលរដ្ឋបារាំងដែលបានរស់នៅក្នុងតំបន់ New Caledonia លើសពី​១០ឆ្នាំឡើងទៅត្រូវទៅបោះឆ្នោតនៅតាមបណ្តាខេត្តផ្សេងៗ ខណៈពួកគេចង់ធ្វើការបោះឆ្នោតជ្រើសរើសតំណាងប្រចាំនៅក្នុងតំបន់របស់ពួកគេផ្ទាល់តែម្តង៕ 

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: