អន្តរជាតិ

ពុទ្ធបដិមាធំបំផុតចំនួន ២អង្គត្រូវបានគេរកឃើញនៅប្រទេសឡាវ

BY
Pheakdey
May 18, 2024

ឡាវ៖ ពុទ្ធបដិមាធំបំផុតចំនួន ២អង្គត្រូវបានគេរកឃើញនៅក្បែរទន្លេមេគង្គ ក្នុងស្រុកទន់ភឿង ខេត្តបកែវ នៃប្រទេសឡាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Laotian Times ។ ពុទ្ធបដិមាទាំង ២អង្គនោះមានកម្ពស់ប្រវែង ២ម៉ែត្រ ខណៈគេនៅមិនទាន់រកឃើញភស្តុតាងដែលអាចបញ្ជាក់ពីប្រភពដើមនិងអាយុកាលជាក់ស្តែងនៃពុទ្ធបដិមាទាំងនេះឡើយទេ។

យ៉ាងណាក្តី យោងតាមការសន្និដ្ឋានបឋមគេអាចដឹងត្រឹមថា ពុទ្ធបដិមាទាំងនេះទំនងជាត្រូវបានសាងសងឡើងនៅក្នុងឡុងសតវត្សទីប្រាំ​ និងជាពុទ្ធបដិមារបស់វត្តមួយចំនួនដែលស្ថិតនៅក្នុងក្រុងសុវណ្ណាខម ដែលជាក្រុងបុរាណមួយ។ ប្រភពខាងលើបានបន្តថា នៅក្នុងបេសកកម្មស្វែងរកវត្ថុបុរាណនេះគេក៏បានរកឃើញរូបព្រះពុទ្ធតូចៗចំនួន ៩អង្គផ្សេងទៀតផងដែរ ហើយភាគច្រើននៃរូបទាំងនោះគឺត្រូវបានធ្វើឡើងអំពីសំរឹទ្ធ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Laotian Times

Share This Post: