អន្តរជាតិ

ប្រេស៊ីល ត្រូវការប្រាក់ជាង ២,៦ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាទឹកជំនន់ ខណៈគិតត្រឹមពេលនេះតួលេខអ្នកបាត់បង់ជីវិតបានកើនដល់ជាង ១៥០នាក់និងជិត ១០០នាក់កំពុងបាត់ខ្លួន

BY
Pheakdey
May 18, 2024

ប្រេស៊ីល៖ រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានធ្វើការប៉ាន់ស្មានថា ខ្លួនអាចនឹងត្រូវការប្រើប្រាស់ថវិការហូតដល់ជាង ២,៦ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាទឹកជំនន់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៨ ខែឧសភានេះ។ គិតត្រឹមពេលនេះទឹកជំនន់ដ៏សាហាវមិនធ្លាប់មានបានបណ្តាលឱ្យពលរដ្ឋប្រេស៊ីលជាង ១៥០នាក់បានស្លាប់បាត់បង់ជីវិត និងជិត១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។

ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងនេះក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ៥០០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ បើទោះជាគិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់បានថយចុះទៅវិញក៏ពិតមែន តែវាបានបន្សល់ទុកនូវបញ្ហាយ៉ាងច្រើនឱ្យអាជ្ញាធរប្រេស៊ីលត្រូវដោះស្រាយ ដូចជាការសាងសង់ផ្ទះជូនពលរដ្ឋមួយចំនួនឡើយវិញ ការឧបត្ថម្ភនិងទ្រទ្រង់ក្រុមពលរដ្ឋដែលកំពុងស្នាក់នៅជំរំភៀសខ្លួន និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឡើយវិញជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: