ព័ត៌មានជាតិ
នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ៖ ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខ វាស់ឃើញមានការឡើងកំពស់
BY Nisaiy KN
May 19, 2024
(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានឱ្យដឹងថា ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ចតុមុខ ឃើញមានការឡើងកំពស់ចំនួន ០,១៤ម៉ែត្រ ខណៈដែលស្ថាននីយជលសាស្ត្រផ្សេងៗទៀតបានថយចុះ។

ការឡើងកំពស់នេះបានធ្វើអោយកំពស់ទឹកនៅចតុមុខ ឡើងដល់ ១,៨៥ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀត និងមិនមានការកើនឡើងកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-ស្ទឹងត្រែង បានថយកំពស់ចំនួន ០,០២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់តែ ២,៧២ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គ-កំពង់ហ្លួង នៅតែរក្សាកំពស់ ០,៧៧ម៉ែត្រដដែល៕

ប្រភព៖ ក្រសួងព័ត៌មាន