លោកប្រធានាធិបតី William Lai ថ្លែងប្រាប់ឱ្យចិនឈប់គំរាមគំហែងតៃវ៉ាន់ទៀត
- BY
- Pheakdey
- May 21, 2024
តៃវ៉ាន់៖ “ឈប់គំរាមគំហែងតៃវ៉ាន់” នេះគឺជាពាក្យដែលលោក William Lai បានថ្លែងទៅកាន់ប្រទេសចិនតាមរយៈសន្ទរកថាផ្លូវការជាលើកដំបូងក្នុងនាមជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ នេះបើយោងតាមចុះផ្សាយរបស់បណ្តញសារព័ត៌មាន BBC ។ គួរកត់សម្គាល់ថា លោក William Lai អាយុ ៦៤ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធាធិបតីតៃវ៉ាន់នៅក្នុងថ្ងៃទី២០ ខែឧសភានេះ ខណៈនៅក្នុងពិធីស្បថឡើងកាន់តំណែងនោះ ក៏មានការចូលរួមពីសំណាក់ប្រតិភូបរទេសចំនួន៥១ ប្រទេសផងដែរ។

ជាមួយនឹងរៀបរាប់អំពីគោលនយោបាយថ្មីៗមួយចំនួនសម្រាប់អភិវឌ្ឍន៍តៃវ៉ាន់ឱ្យក្លាយជាដែនដីប្រកបដោយសក្តានុពលមួយនៅលើពិភលោកនោះ លោក William Lai ក៏បានថ្លែងចំៗនៅកាន់ប្រទេសចិនឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងគ្រប់រូបភាព ទាំងលូវនយោបាយនិងទាំងយោធាមកកាន់តៃវ៉ាន់។ ភ្លាមៗក្រោយការថ្លែងរបស់លោក William Lai ទីក្រុងប៉េកាំងបានឆ្លើយតបវិញថា តៃវ៉ាន់នៅតែជាផ្នែកមួយរបស់ប្រទេសចិន ហើយរាល់ការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ទោះបីជាក្នុងទម្រង់ណាក៏ដោយ គឺនឹងត្រូវជួបភាពបរាជ័យជានិច្ច៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






