រលកកម្តៅ ៤៨,៨អង្សាសេបានបណ្តាលឱ្យពលរដ្ឋឥណ្ឌាចំនួន ៩នាក់បាត់បង់ជីវិត
- BY
- Pheakdey
- May 25, 2024
ឥណ្ឌា៖ រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋឥណ្ឌាចំនួន ៩នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time កាលពីយប់ថ្ងៃទី២៤ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Barmer រដ្ឋ Rajasthan ភាគខាងលិចនៃប្រទេសឥណ្ឌ ជាតំបន់មានសីតុណ្ហភាពបានកើតឡើងដល់ ៤៨,៨អង្សាសេ។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនរងគ្រោះទាំង ៩នាក់ខាងលើនេះបានស្លាប់ដោយសារបញ្ហាដាច់សរសៃរឈាមនៅក្នុងខួរក្បាលក្រោយពួកគេបានព្យាយាមធ្វើការងារនៅក្រោមកម្តៅថ្ងៃអស់រយៈពេលជាច្រើនម៉ោង។ សូមបញ្ជាក់ជូនថា ក្រុង Barmer បានប្រឈមនឹងបញ្ហារលកកម្តៅអស់រយៈពេលជាង ១សប្តាហ៍មកហើយ ខណៈបញ្ហារលកកម្តៅនេះក៏បានជម្រុញឱ្យសាលារៀនមួយចំនួនត្រូវផ្អាកការសិក្សាមុនពេលកំណត់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Stria Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






