អន្តរជាតិ

ហេតុការណ៍បាក់ដីបានកប់មនុស្សជាង ៣០០នាក់នៅប្រទេសប៉ាពួញូហ្គីណេ

BY
Pheakdey
May 25, 2024

ប៉ាពួញូហ្គីណេ៖ មនុស្សជាង ៣០០នាក់បានកប់ជាប់នៅក្រោមគំនរដីក្រោយហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយបានកើតឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងភូមិមួយស្ថិតនៅប៉ែកខាងជើងនៃប្រទេសប៉ាពួញូហ្គីណេ ដែលជាដែនដីមួយនៅជិតប្រទេសអូស្រ្តាលី។

បើតាមអាជ្ញាធរប្រចាំនៅក្នុងតំបន់កើតហេតុខាងលើបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះក្រុមអ្នកជួយសង្គ្រោះនៅមិនទាន់អាចជីកកកាយយកមនុស្សចេញពីក្រោមគំនរដីបានគ្រប់ចំនួននៅឡើយទេ ខណៈចំនួនអ្នកស្លាប់ក៏អាចមានផងដែរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់មនុស្សហើយហេតុការណ៍បាក់ដីខាងលើនេះ ក៏បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ១,១៨២ខ្នងផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: