មន្ទីរពេទ្យកុមារមួយកន្លែងនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាបានឆេះនិងបណ្តាលឱ្យទារក ៦នាក់ត្រូវបាត់បង់ជីវិត
- BY
- Pheakdey
- May 27, 2024
ឥណ្ឌា៖ ទារកទើបនឹងកើតចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យកុមារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Vivek Vihar មានទីតាំងស្ថិតនៅក្នុងទីក្រុង New Delhi ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា អគ្គិភ័យបានផ្តើមលេបត្របាក់មន្ទីរពេទ្យនៅម៉ោង ១១ និង ៣២នាទីយប់នៃថ្ងៃអាទិត្យ ២៦ ខែឧសភានេះ ខណៈនៅក្នុងមន្ទីរពេទ្យមានទារកទើបនឹងកើតសរុបចំនួន ១៨នាក់។ យ៉ាងណាក្តី ទារកចំនួន ១២នាក់ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យជួយសង្គ្រោះបានទាន់ពេលវេលា ហើយទារកចំនួន ៦នាក់ផ្សេងទៀតបានស្លាប់នៅក្នុងអណ្តាតភ្លើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






