យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Qatar Airways បានជួបប្រទះបញ្ហារលាក់យ៉ាងខ្លាំងនិងបណ្តាលឱ្យមនុស្ស ១២នាក់រងរបួស
- BY
- Pheakdey
- May 27, 2024
អៀរឡង់៖ មនុស្សចំនួន ១២នាក់បានរងរបួសក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានជួបប្រទះនូវបញ្ហារលាក់យ៉ាងខ្លាំងក្នុងអំឡុងពេលហោះហើរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៧ ខែឧសភានេះ។ យន្តហោះដែលបានជួបបញ្ហាខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលមានទិសដៅហោះធ្វើដំណើរចេញពីប្រទេសកាតាឆ្ពោះទៅកាន់ប្រទេសអៀរឡង់។

ប្រភពខាងលើបានបន្តថា ជើងហោះហើរខាងលើនេះមានលេខ QR017 ប្រតិបត្តិការណ៍ដោយយន្តហោះម៉ាក Boeing 787 ហើយយន្តហោះបានជួបប្រទេសបញ្ហានៅក្នុងអំឡុងពេលហោះហើរកាត់ប្រទេសតួគី។ ក្រោយមកយន្តហោះក៏បានសូមធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះអន្តរជាតិ Dublin Airport ដោយសារមានអ្នកដំណើរចំនួន ៦នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់បានរងរបួស។ គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline មួយគ្រឿងក៏បានជួបប្រទះនូវហេតុការណ៍ដូចនេះគ្នាផងដែរ ហើយពេលនោះមានអ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់បានរងរបួសធ្ងន់ធ្ងរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






