អន្តរជាតិ

ព្យុះភ្លៀងនៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានបណ្តាលឱ្យពលរដ្ឋ ១៤នាក់បាត់បង់ជីវិតនិងជាង ១០០នាក់រងរបួស

BY
Pheakdey
May 27, 2024

អាមេរិក៖ តំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិកកំពុងរកការគំរាមគំហែងដោយព្យុះភ្លៀងក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time​ នៅក្នុងថ្ងៃចន្ទ ទី២៧ ខែឧសភានេះ។ ទីតាំងដែលកំពុងព្រឈមជាមួយនឹងគ្រោះធម្មជាតិខាងលើនេះមានដូចជា តំបន់មួយចំនួននៅក្នុងរដ្ឋTexas រដ្ឋArkansas  រដ្ឋOklahoma និងតំបន់សំខាន់ៗមួយចំនួននៅក្នុងរដ្ឋKentucky ផងដែរ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះមានពលរដ្ឋនៅតាមតំបន់ខាងលើសរុបចំនួន ១៤នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត និងជាង ១០០នាក់បានរងរបួសធ្ងន់និងស្រាល។ ផ្ទះជាង ២០០ខ្នងត្រូវបានបំផ្លាញ អគារជាង ១២០កន្លែងបានរងនូវការខូចខាត ខណៈតំបន់មួយចំនួនបានជួបប្រទះនូវបញ្ហាគ្នានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ ប្រភពខាងលើនេះបានបន្តថា ព្យុះភ្លៀងអាចបន្តជះឥទ្ធិពលអាក្រក់ជាច្រើនថ្ងៃបន្ថែមទៀត ហើយអាជ្ញាធរអាមេរិក៏បានត្រៀមធ្វើការជម្លៀសពលរដ្ឋជាច្រើនផងដែរ ប្រសិនបើមានការ​ចាំបាច់ក្នុងការការពារអាយុជីវិតរបស់ពួកគេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time​

Share This Post: