អន្តរជាតិ

សហជីពតំណាងមនុស្សរាប់ម៉ឺននាក់គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងក្រុមហ៊ុន Samsung

BY
Pheakdey
May 29, 2024

កូរ៉េខាងត្បូង៖ សហជីពដ៏ធំមួយតំណាងឱ្យមនុស្សរាប់ម៉ឺននាក់បានប្រកាសអំពីគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹង​ក្រុមហ៊ុន Samsung Electronics នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែឧសភានេះ។ ក្រុមសហជីពដ៏ធំមួយនេះគឺជាក្រុមតំណាងឱ្យកម្លាំងពលកម្មប្រមាណជា ២០% ឬសើ្មនឹងមនុស្សចំនួន ២៨,០០០នាក់នៃចំនួនបុគ្គលិកសរុបនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះផងដែរ។

បើតាមតំណាងរបស់សហជីពខាងលើបានបញ្ជាក់ថា ពួកគេមិនអាចទ្រាំជាមួយនឹងការធ្វើ​ទុក្ខបុកម្នេញ​ពីសំណាក់គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនមកលើ​សហជីព​បានទៀត​ទេ ហើយភាគីខាងក្រុមហ៊ុនបានបិទការចចារអំពីបញ្ហាប្រាក់ឈ្មួលជាមួយសហជីពតាំងតែពីខែកុម្ភៈមកម្ល៉េះ ខណៈពួកគេតែងទទូចចង់បានការសន្ទនាដើម្បីបញ្ចប់រាល់គ្រប់បញ្ហា។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Samsung Electronics គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតលំដាប់ទី៤ នៅលើពិភពលោក ហើយក្នុងករណីក្រុមសហជីបខាងលើបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មមែននោះ វានឹងក្លាយជាការធ្វើបាតុកម្មលើកទី១ និងអាចជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន Samsung នៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: