អន្តរជាតិ

រលកកម្តៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាកើនឡើងដល់ ៤៩,៩អង្សាសេ ខណៈតួលេខអ្នកបាត់បង់ជីវិតដោយសាររលកកម្តៅនៅទូទាំងប្រទេសមានរហូតដល់ ៦០នាក់

BY
Pheakdey
May 29, 2024

ឥណ្ឌា៖ សីតុណ្ហភាពនៅក្នុងទីក្រុងញូដេលី ដែលជារដ្ឋធានីនៃប្រទេសឥណ្ឌាបានកើតឡើងដល់កម្រិត ៤៩,៩អង្សាសេ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែឧសភានេះ។ សីតុណ្ហភាពដ៏ខ្ពស់នេះបានកើតមានឡើងចំនួន ២ថ្ងៃមកហើយ ពោលគឺក្នុងថ្ងៃអង្គារ ទី២៨ និងថ្ងៃពុធ ទី២៩ ខែឧសភានេះ ខណៈរលកកម្តៅនេះគឺជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេសម្រាប់ទីក្រុងដ៏ធំមួយនេះ។

ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការកើនឡើងសីតុណ្ហភាពដ៏ខ្ពស់នេះអាជ្ញាធរក្រុងញូដេលីក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាតំបន់មួយចំនួននៅក្នុងទីក្រុងត្រូវខ្វះខាតទឹកប្រាស់យ៉ាងឆ្ងន់ធ្ងរ ពោលគឺការផ្គត់ផ្គង់ទៅដល់តំបន់ទាំងនោះមានរយៈពេលត្រឹមតែ ១៥-២០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ យ៉ាងណាក្តី នៅក្នុងទីក្រុងញូដេលីនៅមិនទាន់រកឃើញមានអ្នកស្លាប់បាត់បង់ជីវិតដោយសាររលកកម្តៅនៅឡើយទេ។ ដោយឡែកបើកគិតនៅទូទាំងប្រទេសវិញគឺរលកកម្តៅបានបណ្តាលឱ្យពលរដ្ឋឥណ្ឌាស្លាប់បាត់បង់ជីវិតចំនួន ៦០នាក់ហើយ​ បើគិតត្រឹមដើមខែមីនា ឆ្នាំ២០២៤ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time និង Live Mint

Share This Post: