ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនផលិតដុំផ្កាយរណបធ្វើអំពីឈើជាលើកដំបូងនៅលើពិភពលោក

    BY Pheakdey May 29, 2024
    ជប៉ុនផលិតដុំផ្កាយរណបធ្វើអំពីឈើជាលើកដំបូងនៅលើពិភពលោក

    ជប៉ុន៖ ដុំផ្កាយរណបធ្វើអំពីឈើលើកដំបូងបង្អស់នៅលើពិភពលោកបានបង្ហាញរូបរាងនៅក្នុងប្រទេសជប៉ុនជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៩ ខែឧសភានេះ។ ដុំផ្កាយរណបធ្វើពីឈើនេះមានរាងបួនជ្រុង​ ដោយជ្រុងម្ខាងៗមានប្រវែង ១០សង់ទីម៉ែត្រ ហើយវាមានសមត្ថភាពខ្ពស់លើសពីការរំពឹងទុក ពោលគឺមិនចាញ់ផ្កាយរណបធំៗធ្វើអំពីលោហធាតុនោះទេ។

    ប្រភពខាងលើបានបន្តថា​ ដុំផ្កាយរណបធ្វើអំពីឈើនេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យាជនជាតិជប៉ុនមកពីសាកលវិទ្យាល័យតូក្យូសហការណ៍ជាមួយក្រុមអ្នកវិទ្យាសាស្រ្តមកពីក្រុមហ៊ុនបច្ចេកវិទ្យា Sumitomo Forestry។ តាមគម្រោងគឺដុំផ្កាយរណបធ្វើអំពីឈើនេះនឹងត្រូវគេប្រើប្រាស់នៅក្នុងបេសកម្មបញ្ជូនគ្រាប់រ៉ុក្កែត SpaceX ទៅកាន់ទីអវកាសនៅក្នុងខែកញ្ញាខាងមុខនេះ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានអះអាងថា ការប្រើប្រាស់ដុំផ្កាយរណបធ្វើអំពីឈើនឹងផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា វាមានរាងតូចងាយស្រួលប្រើប្រាស់ ហើយបន្ទាប់ពីប្រើប្រាស់នៅទីអវកាសរួចគឺវានឹងមិនមានប្រតិកម្មដែលបង្កើតឱ្យមានលោហធាតុភាគល្អិតតោងជាប់នោះទេពេលវាត្រលប់មកដល់ផែនដីវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

     

    Share This Post: