ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍មួយបង្ហាញថា៖ មានមាសជាង ២,៥០០តោនដែលមានតម្លៃ ១១៥ពាន់លានដុល្លារត្រូវបានរត់ពន្ធដោយខុសច្បាប់ទៅកាន់ប្រទេសអារ៉ាប់រួមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ

    BY Pheakdey May 30, 2024
    របាយការណ៍មួយបង្ហាញថា៖ មានមាសជាង ២,៥០០តោនដែលមានតម្លៃ ១១៥ពាន់លានដុល្លារត្រូវបានរត់ពន្ធដោយខុសច្បាប់ទៅកាន់ប្រទេសអារ៉ាប់រួមក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ

    អារ៉ាប់រួម៖ របាយការណ៍មួយបានបង្ហាញថា មានការរត់ពន្ធមាសខុសច្បាប់ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំទៅកាន់ប្រទេសអារ៉ាប់រួម ខណៈសកម្មភាពនេះបានបន្តកើតមានយ៉ាងផុសផុលបំផុតនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី៣០ ខែឧសភានេះបានបញ្ជាក់ថា របាយការណ៍ដ៏កម្រខាងលើនេះត្រូវបានធ្វើឡើយដោយអង្គការ Swissaid ខណៈមាសទាំងអស់នោះមានប្រភពមកពីតំបន់អាហ្វ្រិក ដែលមានប្រទេសចំនួន ១២។

    ប្រភពខាងលើបានបន្តថា​ គិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះមាសដែលបានរត់ពន្ធដោយខុសច្បាប់ទៅកាន់ប្រទេសអារ៉ាប់រួមគឺមានទម្ងន់ជាង ២,៥០០តោន និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ១១៥ពាន់លានដុល្លារ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា បើគិតតែនៅក្នុងឆ្នាំ២០២២ គឺមានមាសចំនួន ៤៣៥តោន ដែលមានទម្រង់ជាដុំមាសតូចៗនិងមានតម្លៃសរុបជាង ៣០ពាន់លានដុល្លារត្រូវបានរត់ពន្ធចេញពីតំបន់អាហ្វ្រិកឆ្ពោះទៅកាន់ប្រទេសផ្សេងៗ ហើយក្នុងនោះមាសភាគច្រើនបំផុតគឺបាននាំចូលទៅកាន់ប្រទេសអារ៉ាប់រួម៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: