ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋឥណ្ឌា ១៥នាក់បានបាត់បង់ជីវិតដោយសាររលកកម្តៅ ខណៈសីតុណ្ហភាពនៅរដ្ឋធានីញូវដេលីបានកើនឡើងដល់ ៥២,៩អង្សាសេ

    BY Pheakdey May 31, 2024
    ពលរដ្ឋឥណ្ឌា ១៥នាក់បានបាត់បង់ជីវិតដោយសាររលកកម្តៅ ខណៈសីតុណ្ហភាពនៅរដ្ឋធានីញូវដេលីបានកើនឡើងដល់ ៥២,៩អង្សាសេ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហារលកកម្តៅនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣១ ខែឧសភា។ ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺជាពលរដ្ឋរស់នៅក្នុងរដ្ឋ Bihar និងរដ្ឋ Odisha ដែលស្ថិតប៉ែកខាងកើតនៃប្រទេសឥណ្ឌា។

    ប្រភពខាងលើបានបន្តថា​ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះគឺសុទ្ធតែបានស្លាប់ដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាលក្រោយពួកគេបានព្យាយាមធ្វើការងារនៅក្រោមកម្តៅថ្ងៃក្នុងរយៈពេលជាច្រើនម៉ោង។ គួរបញ្ជាក់ជូនថា​ នៅក្នុងរដូវក្តៅឆ្នាំនេះសីតុណ្ហភាពជារួមនៅទូទាំងប្រទេសឥណ្ឌាបានកើនឡើងចន្លោះពី ៤,៥-៦,៤អង្សាសេពីសីតុណ្ហភាពកម្រិតធម្មតា ខណៈនៅក្នុងទីក្រុងញូវដេលីដែលជារដ្ឋធានីរបស់ប្រទេសបានកើនឡើង ៥២,៩អង្សាសេ ដែលជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: