ខ្មែរណូត

ស្វែងរក

  • PR

    អ្នកណាខ្លះចង់ចេះរាំចង្វាក់ប្រពៃណី? OMG & NT បង្រៀនរាំអត់គិតថ្លៃ ថ្ងៃសោរ៍ 29 មិនានេះនៅផ្សារទំនើប EXCHANGE SQUARE!

    BY Khmernote Media March 29, 2019
    អ្នកណាខ្លះចង់ចេះរាំចង្វាក់ប្រពៃណី? OMG & NT បង្រៀនរាំអត់គិតថ្លៃ ថ្ងៃសោរ៍ 29 មិនានេះនៅផ្សារទំនើប EXCHANGE SQUARE!

    ធ្លាប់អត់ឃើញគេរាំចង្វាក់ប្រជាប្រិយខ្មែរពេលចូលឆ្នាំឡើងសប្បាយ ប៉ុន្ដែស្ទាក់ស្ទើរមិនហ៊ានចូលរួមដែរព្រោះអត់សូវចេះរាំ? ឈប់បារម្ភ! ត្រៀមតែខ្លួនចាំមករៀនទៅ ព្រោះថាក្រុមរាំស្រីស្អាត OMG និងកម្លោះសង្ហារ NT បានណាត់គ្នាមកបង្រៀនរាំចង្វាក់ប្រជាប្រិយខ្មែរពេញនិយមៗ ម៉ាឌីហ្សុន រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ចូកកំពឹស…គ្រប់មុខនៅក្នុងកម្មវីធីសង្រ្កានផ្សារទំនើប EXCHANGE SQUARE ដែលប្រិយមិត្កអាចចូលរួមដោយសេរី អត់គិតថ្លៃទេ នៅល្ងាចថ្ងៃសៅរ៍ ទី30 មីនា ចាប់ពីម៉ោង 6:20 ល្ងាច រហូតដល់ 8 យប់។

    ក្រៅពីការបង្រៀនរាំនេះក៏នឹងមានជាកម្មវិធីផ្សេងៗ សប្បាយៗបែបប្រពៃណីខ្មែរជាច្រើនទៀតដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31 ខែមីនា ដែលផ្សារទំនើប EXCHANGE SQUARE បានរៀបចំឡើងដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ខាងមុខនេះ។

    កម្មវិធីរួមមានដូចជា ដូចជាការសម្ដែងរបាំត្រុដិសិរីសួស្ដីឆ្នាំថ្មី ការសម្ដែងល្ខោនស្បែកតូចរឿង”ក្រៃថោង ក្រពើឆារ៉ាវ៉ាន់” ការច្រៀងចម្រៀងប្រពៃណីជាមួយពិធីករនិងតារាចម្រៀងប្រពៃណីពូកែវាចាលោក និមិត្ត (ទីងតុង) និងកញ្ញា ចំរើន សោភា ការលេងល្បែងប្រជាប្រិយសប្បាយៗជាមួយកញ្ញា កាម៉ុនរ៉ាត់ និងលោកសយ សេងហួរ ផងដែរ។ ជាពិសេសរោងកុន Legend Premium នឹងចាក់បញ្ចាំងកុុនហាលវាលចំនួនបីរឿង បីរាត្រីជាប់ៗគ្នាដូចជារឿង “In The Life Of Music”, “The Greatest Showman” និង“Deadpool 2” ផងដែរ។

    ក្រៅពីនេះ ផ្សារទំនើប EXCHANGE SQUARE ក៏បានរៀបចំជាការតុបតែងបែបចូលឆ្នាំខ្មែរទាំងក្នុង និង ក្រៅផ្សារដែលប្រិយមិត្តអាចផ្ដិតយករូបភាពស្អាតៗទុកជាអនុស្សាវរីយ៍ និងមានជាស្ដង់លក់អាហារនិងផលិតផលយ៉ាងសម្បូរបែប និងការលេងល្បែងគប់ប៉េងប៉ោងនិងបោះបាល់ដែលប្រិយមិត្តអាចចូលរួមលេងដោយមិនគិតថ្លៃផងដែរនិងឈ្នះរង្វាន់ផងដែរ។

    កុំភ្លេចមកចូលរួមឲបានច្រើនកុះករទាំងអស់គ្នាណា នៅថ្ងៃសុក្រ សៅរ៍ អាទិត្យ ទី 29-30-31 ខែមីនា ចាប់ពីម៉ោង 5ល្ងាចដល់ 10 យប់នៅផ្សារទំនើប EXCHANGE SQUARE! ចូលរួមដោយសេរី!

    មើលកម្មវិធីលំអិតប្រចាំថ្ងៃនៅរូបភាពខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay