ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់ហាងទូរសព្ទជាច្រើន ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលត្រូវកម្លាំងគយចុះពិនិត្យអនុលោមភាព បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក ជាព័ត៌មានមិនពិត

    BY Nisaiy KN June 2, 2024
    ម្ចាស់ហាងទូរសព្ទជាច្រើន ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលត្រូវកម្លាំងគយចុះពិនិត្យអនុលោមភាព បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក ជាព័ត៌មានមិនពិត

    (ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហោះជាវីដេអូមួយ ជុំវិញករណី ម្ចាស់ហាងទូរសព្ទជាច្រើន ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ដែលត្រូវកម្លាំងគយចុះពិនិត្យអនុលោមភាព បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក ជាព័ត៌មានមិនពិត។

    តាមរយៈបទសម្ភាសន៍ បានបំភ្លឺថា ៖ “ម្ចាស់ហ្វេសបុក វាសនា ដាលីន ហាងលក់ទូរសព្ទដៃទំនើបក្រុងសួង” និងម្ចាស់ហាងទូរស័ព្ទផ្សេងទៀត ដែលត្រូវបានធ្វើអនុលោមភាព ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក ជាព័ត៌មានមិនពិត។

    បន្ថែមពីនេះ ម្ចាស់ហាងទូរសព្ទផ្សេងទៀតដែលត្រូវបានមន្ដ្រីគយនិងរដ្ឋាករចុះត្រួតពិនិត្យអនុលោមភាព បានបញ្ជាក់ថា មន្ដ្រីគយនិងរដ្ឋាករមិនបានចាប់ឃាត់ទុក ឬមិនបានតម្រូវឱ្យបង់ពន្ធ ៩៣ USD ក្នុងមួយគ្រឿង សម្រាប់ទូរសព្ទប្រភេទ Nokia Nចុចពិល ឡើយ។ ម្ចាស់អាជីវកម្មខ្លះបានទទួលស្គាល់ថាទូរសព្ទរបស់គាត់ពិតជាគ្មានពន្ធ និងខ្លះមិនបានដឹងថាទំនិញរបស់ខ្លួនមានពន្ធឬគ្មានពន្ធ គឺគាត់បានទទួលយកមកចែកចាយលក់បន្តពីក្រុមហ៊ុន។ ម្ចាស់អាជីវកម្មដ្ឋានខ្លះ បានស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទូរសព្ទ ធ្វើការបង់ពន្ធនាំចូលឱ្យបានត្រឹមត្រូវ ដូចមានវីដេអូឃ្លីបខាងក្រោមនេះ៖



    អត្ថបទ៖ និស្ស័យ
    ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

    Share This Post: