អន្តរជាតិ

ឥណ្ឌូនេស៊ីនឹងប្តូររដ្ឋធានីថ្មីទៅកាន់ទីក្រុងនូសាន់តារ៉ានៅចុងខែមិថុនានេះ

BY
Pheakdey
June 4, 2024

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងធ្វើការផ្លាស់ប្តូររដ្ឋធានីរបស់ខ្លួននៅចុងខែមិថុនានេះហើយ ដែលជាការផ្លាស់ប្តូរមុនពេលធ្លាប់បានកំណត់ទុកនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៤ ខែមិថុនា។ រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនោះមានឈ្មោះថា នូសាន់តារ៉ា (Nusantara ) ខណៈរដ្ឋធានីនាពេលបច្ចុប្បន្ននេះមានឈ្មោះ ចាកាតា។

បើតាមលោក Basuki Hadimuljono ដែលជារដ្ឋមន្រ្តីក្រសួងសាធារណការនិងលំនៅឋានបានបញ្ជាក់ថា ការសម្រេចផ្លាស់ប្តូររដ្ឋធានីមុនការកំណត់គឺត្រូវបានធ្វើឡើងនៅក្នុងគោលបំណងចង់ឱ្យមានការផ្លាស់ប្តូរផ្លូវការមុនពេលថ្ងៃបុណ្យឯករាជ្យជាតិ ១៧ សីហាចូលមកដល់។ យ៉ាងណាក្តីរដ្ឋមន្ត្រីរូបនេះបានបន្តថា លោកប្រធានាធិបតី Joko Widodo អាចនឹងធ្វើការផ្លាស់ការិយាល័យរបស់គាត់នៅដើមខែកក្កដាឬយឺតជាងនេះបន្តិច ដោយលោកចាំឱ្យគេរៀបចំប្រព័ន្ធទឹកឱ្យបានចប់ ១០០%ជាមុនសិន។ សូមបញ្ជាក់ជូនថា ការសម្រេចផ្លាស់ប្តូររដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានធ្វើឡើងក្រោមហេតុផលថា ទីក្រុងចាកាតាបានប្រឈមនឹងការវាយប្រហារដោយទឹកជំនន់ធ្ងនធ្ងរនិងញឹកញាប់ ដែលបានការរំខានដល់កិច្ចការសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: