អន្តរជាតិ

តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Johnson & Johnson បង់ប្រាក់ ២៦០លានដុល្លារទៅកាន់ស្រ្តីម្នាក់ដែលបានកើតជំងឺមហារីកស្បែកក្រោយប្រើប្រាស់ផលិតផលម្សៅរបស់ខ្លួន

BY
Pheakdey
June 4, 2024

អាមេរិក៖ តុលាការអាមេរិកសម្រេចឱ្យក្រុមហ៊ុន Johnson & Johnson ត្រូ​វបង់ប្រាក់សងជំងឺចិត្តចំនួន ២៦០លានដុល្លារទៅកាន់ស្រ្តីម្នាក់ ដែលបានកើតជំងឺមហារីកស្បែកក្រោយប្រើប្រាស់ផលិតផលម្សៅរបស់ក្រុមហ៊ុនមួយនេះនាពេលកន្លងមក។ នៅក្នុងទឹកប្រាក់ចំនួន ២៦០លានដុល្លារនេះគឺមានប្រាក់ចំនួន ៦០លានដុល្លារជាប្រាក់សងជំងឺចិត្ត និងប្រាក់ចំនួន ២០០លានដុល្លារគឺជាប្រាក់សំណងចំពោះការប៉ះពាល់ដល់រាងកាយជាក់ស្តែងនិងរួមទាំងការប៉ះពាល់រហូតដល់រូបគាត់ត្រូវលែងលះជាមួយប្តីផងដែរ។

គួររម្លឹកជូនថា ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Kyung Lee ជាពលរដ្ឋនៅក្នុងរដ្ឋ​ Oregon ហើយម្សៅដែលបានបណ្តាលឱ្យរូបគាត់កើតជំងឺមហារីកស្បែកធ្ងន់ធ្ងររហូតដល់ជិតស្លាប់បាត់បង់ជីវិតនោះគឺជាប្រភេទម្សៅហុយសម្រាប់លាបលើរាងកាយ។ ប្រភពខាងលើបានបន្តថា ការសម្រេចរបស់ក្រុមគណៈវិនិច្ឆ័យខាងលើនេះត្រូវបានធ្វើស្របពេលដែលតុលាការប្រចាំរដ្ឋ Oregon កំពុងដោះស្រាយសំណុំរឿងអាស្រូវដ៏ធំមួយទាក់ទងនឹងការប្រើប្រាស់ម្សៅហ៊ុយរបស់ក្រុមហ៊ុន Johnson & Johnson ខណៈនៅក្នុងសំណុំរឿងនេះមានទំហំជាទឹកប្រាក់រហូតដល់ ៦,៤៨ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

Share This Post: