ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បែកធ្លាយវីដេអូកាមេរ៉ាមុខរបស់ Oppo Reno ស៊េរីថ្មីលយចេញក្រៅបញ្ឆិតរាងដូចព្រុយត្រីឆ្លាម

    BY autoadmin March 30, 2019
    បែកធ្លាយវីដេអូកាមេរ៉ាមុខរបស់ Oppo Reno ស៊េរីថ្មីលយចេញក្រៅបញ្ឆិតរាងដូចព្រុយត្រីឆ្លាម

    វីដេអូលេចធ្លាយក្នុងបណ្តាញសង្គមរបស់ចិន Weibo កាលពីម្សិលមិញមួយត្រូវបានគេជឿថា ជា Oppo Reno ដែលវានឹងចេញលក់នាពេលខាងឆាប់ៗនេះ។ ជាក់ស្តែងក្រុមហ៊ុន Oppo ក៏បានប្រកាសថានឹងបង្ហាញម៉ូដែល Reno ស៊េរីថ្មីរបស់ខ្លួន នៅថ្ងៃទី ១០ ខែមេសា ខាងមុខនេះផងដែរ។ បើមើលតាមវីដេអូខាក្រោមនេះអាចឱ្យយើងដឹងថា ប្រភេទកាមេរ៉ាដែលលយចេញឡើងលើដូចជាព្រុយត្រីនេះ ប្រហែលជាកាមេរ៉ាមុខរបស់ Reno ស៊េរីថ្មី ហើយវាប្រហែលជាអាចទៅរួចព្រោះថា ទូរស័ព្ទបច្ចុប្បន្នក៏កំពុងផ្តោតទៅលើប្រភេទកាមេរ៉ាបង្កប់ និងលយចេញក្រៅពេលថតដូច្នេះដែរ។

    តើនេះជាការរចនាកាមេរ៉ាថតរូបដែលល្អបំផុតដែរទេ? សព្វថ្ងៃក្រុមហ៊ុនផលិតប្រព័ន្ធប្រតិបត្តិការ Android កំពុងនឹងបង្កើនប្រសិទ្ធភាពផ្ទៃអេក្រង់ស្មាតហ្វូនរបស់ពួកគេ ជាមួយនឹងការប្រើប្រាស់រន្ធ punch-hole ឬកាមេរ៉ាបង្កប់លយឡើង សម្រាប់កាមេរ៉ាមុខ។ យ៉ាងណាក៏ដោយថ្វីបើពេលនេះយើងមិនទាន់បានដឹងថា កាមេរ៉ា Oppo Reno មានសមត្ថភាពថតរូបភាពបានកម្រិតណា ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺរូបរាងដ៏ស្រស់ស្អាតរបស់វា ហើយវាក៏ជាបំណងរបស់ Oppo ដែលចង់ឱ្យទូរស័ព្ទរបស់ពួកគេកាន់តែមានគុណភាព និងការរចនាកាន់តែប្រណីត៕

    https://www.youtube.com/watch?v=Sx6vao1_UnQ

    អត្ថបទ៖ លីដា
    ប្រភព៖ androidauthority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay