អន្តរជាតិ

រដ្ឋាភិបាលជប៉ុនគ្រោងដាក់ឱ្យប្រើប្រាស់ “កម្មវិធីស្វែងរកគូស្នេហ៍” ដើម្បីជួយបង្កើនអត្រាកំណើតក្នុងប្រទេស

BY
Pheakdey
June 5, 2024

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីស្វែងរកគូស្នេហ៍នៅក្នុងទូរស័ព្ទដៃ ដែលជាផ្នែកមួយជួយបង្កើនអត្រាកំណើតនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមិថុនានេះ។ តាមគម្រោងគឺកម្មវិធីស្វែងរកគូស្នេហ៍នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងរដូវក្តៅខាងមុខនេះ ហើយអ្នកដែលមានបំណងចង់ប្រើប្រាស់កម្មវិធីមួយនេះត្រូវបំពេញលក្ខខណ្ឌចាំបាច់មួយចំនួនផងដែរ។

លក្ខខណ្ឌសំខាន់ៗទាំងនោះរួមមាន៖

-ត្រូវមានលិខិតបញ្ជាក់ភាពនៅលីវផ្លូវការដែលទទួលស្គាល់ដោយអាជ្ញាធរជប៉ុន

-បង្ហាញលិខិតបញ្ជាក់អំពីប្រាក់ចំណូល ប្រាក់ខែប្រចាំឆ្នាំ និងការបង់ពន្ធផ្សេងៗ

-ចុះហត្ថលេខាដើម្បីបញ្ជាក់ថាពិតជាមានបំណងចង់រៀបការប្រាកដមែន

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា កម្មវិធីខាងលើនេះត្រូវបានបង្កើតឡើងក្រោយគេបានរកឃើញថា មានពលរដ្ឋជប៉ុនដែលមានបំណងចង់រៀបការប្រមាណជា ៧០% បានខកខានមិនបានរៀបការដោយសារតែពួកគេមិនដឹងថាត្រូវទៅរកគូស្នេហ៍នៅទីកន្លែងណា ឬគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វែងរកគូស្នេហ៍៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: