អន្តរជាតិ

មនុស្ស ៤នាក់បានបាត់បង់ជីវិតនិង ២០នាក់រងរបួសក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែនៅប្រទេសឆេក

BY
Pheakdey
June 6, 2024

ឆេក៖យ៉ាង​ហោចណាស់មានពលរដ្ឋចំនួន ៤នាក់នៅបានស្លាប់បាត់បង់នៅជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងក្នុងប្រទេសឆេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី៦ ខែមិថុនា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងហើយ នៅមានអ្នកដំណើរចំនួន ២០នាក់ផ្សេងទៀតបានរងរបួសនិងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

បើតាមអាជ្ញាធរឆេកបានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានកើតឡើងចំពោះរថភ្លើងមួយខ្សែដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន RegioJet ខណៈរថភ្លើងមួយខ្សែជារថភ្លើងដែលត្រូវចេញដំណើរទៅពីក្រុង Prague ក្នុងប្រទេសឆេកឆ្ពោះទៅកាន់ទីក្រុង Kosice ក្នុងប្រទេសស្លូវ៉ាគី​។ ក្នុងពេលកើតហេតុនោះនៅក្នុងរថភ្លើងមានផ្ទុកអ្នកដំណើរសរុបចំនួន ៣០០នាក់ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរឆេកនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុបច្ចេកទេសដែលបណ្តាលឱ្យរថភ្លើងត្រូវក្រឡាប់យ៉ាប់ឆាប់ក្នុងអំឡុងពេលកំពុងធ្វើដំណើរដូចនេះឡើយ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: