អូស្រ្តាលីកំពុងប្រឈមនឹងការរាតត្បាតជំងឺផ្តាសាយបក្សីប្រភេទ H7N3, H7N9 និង H5N1
- BY
- Pheakdey
- June 7, 2024
អូស្រ្តាលី៖ ជំងឺផ្តាសាយបក្សីកំពុងបង្កការរាតត្បាតនៅតាមកសិដ្ឋានក្នុងប្រទេសអូស្ត្រាលីជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៧ ខែមិថុនានេះ។ ជំងឺផ្តាសាយបក្សីដែលកំពុងបង្កការគំរាមគំហែងនៅតាមកសិដ្ឋានក្នុងប្រទេសអូស្រ្តាលីនៅពេលនេះគឺមានចំនួន ៣ប្រភេទ ដូចជា ប្រភេទ H7N3, ប្រភេទ H7N9 និងប្រភេទ H5N1 ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួន។

ឆ្លើយតបនឹងការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំនេះ អាជ្ញាធរអូស្រ្តាលីបានសម្លាប់សត្វមាន់ដែលគេចិញ្ចឹមសម្រាប់យកពងអស់ជាងកន្លះលានក្បាលហើយ បើគិតចាប់តាំងពីមានការរាតត្បាតកាលពីខែមុនមក ខណៈសត្វមាន់ទាំងនោះគឺជាមាន់នៅក្នុងកសិដ្ឋានផ្សេងគ្នាចំនួន ៥ និងស្ថិតនៅក្នុងរដ្ឋផ្សេងៗគ្នាផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋអូស្រ្តាលីណាម្នាក់បានឆ្លងជំងឺផ្តាសាយបក្សីនៅឡើយទេ ខណៈកាលពីថ្ងៃម្សិលមិញនេះអង្កការសុខភាពពិភពលោកបានប្រកាសពីការរកឃើញមានករណីមនុស្សស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N2 ជាលើកដំបូងនៅលើពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






