ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple បានលុបចោលនូវគម្រោងផលិតឧបករណ៍សាកថ្មឥតខ្សែ AirPower

    BY autoadmin March 30, 2019
    ក្រុមហ៊ុន Apple បានលុបចោលនូវគម្រោងផលិតឧបករណ៍សាកថ្មឥតខ្សែ AirPower

    យោងតាមគេហទំព័រ TechCrunch បានឱ្យដឹងថា ក្រុមហ៊ុន Apple បានលុបចោលនូវគម្រោងផលិតឧបករណ៍ឥតខ្សែ AirPower ដោយលើកឡើងពីការលំបាកក្នុងការសម្រេចបាននូវ «ស្តង់ដារខ្ពស់» សម្រាប់ផលិតផលមួយនេះ។ បើតាមសម្តីរបស់លោក Dan Riccio នៃក្រុមហ៊ុន Apple SVP បាននិយាយថា បន្ទាប់ពីមានការខិតខំប្រឹងប្រែងជាច្រើនយើងបានសន្និដ្ឋានថា AirPower នឹងមិនសម្រេចបាននូវបទដ្ឋានខ្ពស់ដែលយើងត្រូវការនោះទេ និងយើងបានលុបចោលគម្រោងនេះ ហើយយើងខ្ញុំសូមអភ័យទោសចំពោះអតិថិជនដែលកំពុងរង់ចាំផលិតផលនេះ។

    ឧបករណ៍សាកថ្ម AirPower ត្រូវបានប្រកាសជាលើកដំបូងក្នុងអំឡុងព្រឹត្តិការណ៍ iPhone X របស់ក្រុមហ៊ុន កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលឧបករណ៍សាកឥតខ្សែ ទៅជា feature ថ្មីរបស់ iPhone X ។ កាលនោះក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងចេញលក់នៅ ឆ្នាំ២០១៨ ប៉ុន្តែបន្ទាប់មកក៏បាត់សូន្យអស់រយៈពេល ១៨ខែ គ្មានដំណឹងអ្វីសោះ។ ក្រុមហ៊ុន Apple បានសន្យាថា នឹងមានបន្ថែម feature គួរឱ្យចាប់អារម្មណ៍មួយចំនួនរបស់ AirPower រួមទាំងសមត្ថភាពក្នុងការសាកឧបករណ៍រហូតដល់ទៅ ៣គ្រឿង ក្នុងពេលតែមួយ ជាពិសេសសាកថ្មឱ្យ នាឡិកា Apple, AirPod និងទូរស័ព្ទ iPhone ៕

    អត្ថបទ៖ លីដា
    ប្រភព៖ theverge

    Share This Post: