សៀវភៅមួយក្បាលមានអាយុកាល ១,៦០០ឆ្នាំត្រូវបានដាក់លក់ក្នុងតម្លៃ ៣,៨លានដុល្លារ
- BY
- Pheakdey
- June 12, 2024
អង់គ្លេស៖ សៀវភៅដែលមានអាយុកាលចំណាស់ជាងគេមួយក្បាលនៅលើពិភពលោក ត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជាង ៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមិថុនា។ សៀវភៅមួយក្បាលនេះ គឺជាព្រះគម្ពីរដែលនិយាយរៀបរាប់អំពីសាសនា ដែលមានចំណងជើងថា The Crosby-Schoyen Codex និងជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នកជំនួញជនជាតិន័រវេសម្នាក់ឈ្មោះលោក Martin Schoyen។

ប្រភពខាងលើបានបន្តថា សៀវភៅមួយក្បាលនេះមានអាយុកាលយ៉ាងតិចណាស់ ១,៦០០ឆ្នាំ ហើយសៀវភៅនេះត្រូវបានកសិករម្នាក់រកឃើញដោយចៃដន្យនៅក្នុងប្រទេសអេហ្ស៊ីបកាលពីឆ្នាំ ១៩៥០។ ចំពោះដំណើរការនៃការដាក់លក់សៀវភៅវិញ គឺដំបូងឡើយគេបានដាក់លក់ដេញថ្លៃនៅលើបណ្តាញអ៊ីនធឺណិតជាមួយនឹងតម្លៃចាប់ផ្តើម ១,៧លានផោន(២,១៦លានដុល្លារ) ហើយការដេញថ្លៃចុងក្រោយបំផុតត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះជាមួយនឹងតម្លៃចុងក្រោយគឺ ៣,០៦៥,០០០លានផោន (៣,៨៩៨,០០០លានដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






