កូរ៉េខាងត្បូងរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤,៨រ៉ិចទ័រ
- BY
- Pheakdey
- June 12, 2024
កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញប្រទេសកូរ៉េខាងត្បូងបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១២ ខែមិថុនា។ គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៨ និង ២៣នាទីព្រឹកសម្រាប់ម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវនឹងម៉ោង ៦ និង ២៣នាទីព្រឹកសម្រាប់ម៉ោងក្នុងប្រទេសកម្ពុជា។

ប្រភពខាងលើបានបន្តថា គ្រោះរញ្ជួយដីបានកើតឡើងទៅក្នុងតំបន់ Buan ដែលមានចម្ងាយប្រមាណជា ២០៥គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថាមានពលរដ្ឋកូរ៉េខាងត្បូងណាម្នាក់បានរងគ្រោះថ្នាក់ពីហេតុកាណ៍ខាងលើនេះនៅឡើយទេ ហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំវិញក៏មិនមានដែរ។ យ៉ាងណាក្តី ក្រោយសំឡេងស៊ឺរ៉ែនប្រាប់អំពីគ្រោះថ្នាក់នៃគ្រោះរញ្ជួយដីបានបន្លឺឡើងគឺវាបានបង្កឱ្យភាពចលាចលក្នុងចំណោមពលរដ្ឋជាច្រើននាក់ផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ The Strait Time
- Share This Post:






