អាជ្ញាធរដាណឺម៉ាក ណែនាំឱ្យពលរដ្ឋឈប់ទទួលទានមីហឹរកូរ៉េមួយប្រភេទ ក្រោយរកឃើញសារធាតុហឹរជ្រុលក្នុងមីកញ្ចប់ទាំងនោះអាចបង្កឱ្យមានបញ្ហាសុខភាព
- BY
- Pheakdey
- June 12, 2024
ដាណឺម៉ាក៖ រដ្ឋបាលចំណីអាហារនិងឱសថរបស់ប្រទេសដាណឺម៉ាកបានសម្រេចប្រមូលយកមីហឹរពីតាមទីផ្សារត្រលប់មកវិញនិងណែនាំឱ្យពលដែលបានទិញរួចហើយត្រូវយកទៅបោះចោលជាបន្ទាន់ ក្រោយរកឃើញថាសារធាតុហឹរលើសកម្រិតនៅក្នុងមីកញ្ចប់ទាំងនោះអាចបង្កឱ្យមានបញ្ហាសុខភាពសម្រាប់អ្នកទទួលទាន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី១២ ខែមិថុនានេះបានបញ្ជាក់ថា មីកញ្ចប់ទាំងនោះគឺជាផលិតផលរបស់ក្រុមហ៊ុន Samyang ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េរខាងត្បូង។

ប្រភពខាងលើបានបន្តថា មីហឹររបស់ក្រុមហ៊ុន Samyang ដែលកំពុងស្ថិតនៅក្នុងការណែនាំមិនឱ្យទទួលទានពីសំណាក់អាជ្ញាធរដាណឺមាកនៅពេលនេះគឺជាមីហឹរយីយោ Buldak ដែលមានរសជាតិហឹរចំនួន ៣កម្រិតដូចជា Hot Chicken Stew, 2x Spicy & Hot Chicken និង 3x Spicy & Hot Chicken។ បើតាមអាជ្ញាធរដាណឺម៉ាកបានបញ្ជាក់ថា ដើម្បីធ្វើឱ្យមីមានរសជាតិហឹរគឺគេបានប្រើប្រាស់សារធាតុម្យ៉ាងឈ្មោះ Capsaicin ដែលជាសារធាតុចម្រាញ់ចេញពីម្ទេស ហើយការទទួលទាសសារធាតុនេះច្រើនលើសកម្រិតគឺវាអាចបណ្តាលឱ្យទទួលទានកើតមានអាការៈពុលអាហារបាន ជាពិសេសនោះគឺចំពោះអ្នកទទួលទានជាពលរដ្ឋវ័យក្មេងតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖BBC
- Share This Post:






