អាមេរិកជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃនៅភាគពាយព្យទីក្រុង Los Angeles
- BY
- Pheakdey
- June 17, 2024
អាមេរិក៖ ពលរដ្ឋអាមេរិកជាង ១,០០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីលំនៅដ្ឋានជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមិថុនា។ បញ្ហាភ្លើងឆេះព្រៃដែលកំពុងបង្កការគំរាមគំហែងពលរដ្ឋអាមេរិកនៅពេលនេះបានកើតឡើងនៅតំបន់ភាគពាយព្យនៃទីក្រុង Los Angeles ដែលជាតំបន់សម្បូរទៅដោយដើមឈើធំៗជាច្រើនប្រភេទ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញអស់ព្រៃប្រមាណជា ៤,៨០០ហិកតា ខណៈអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៤០០នាក់ រថយន្តដឹកទឹកសម្រាប់ពន្លត់អគ្គីភ័យចំនួន ៧០គ្រឿង និងរថយន្តសម្រាប់ឈូសឆាយចំនួន ២គ្រឿងនៅក្នុងអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃខាងលើនេះ។ យ៉ាងណាក្តី គ្រោះធម្មជាតិមួយនេះមិនទាន់បានបណ្តាលឱ្យមានពលរដ្ឋអាមេរិកណាម្នាក់បានរងរបួសឬត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ។

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






