មនុស្ស ៥៥០នាក់បានបាត់បង់ជីវិតដោយសាររលកកម្តៅក្រោយពួកគេបានទៅចូលរួមពិធីធម្មយាត្រាធំមួយនៅអារ៉ាប៊ីសាអូឌីត
- BY
- Pheakdey
- June 20, 2024
អារ៉ាប៊ីសាអូឌីត៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥៥០នាក់បានស្លាប់បាត់បង់ជីវិតដោយសាររលកកម្ដៅក្រោយពួកគេបាននាំគ្នាទៅចូលរួមកម្មវិធីបែបសាសនាមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា។ កម្មវិធីបែបសាសនាមួយនេះមានឈ្មោះថា Hajj ដែលជាពិធីធម្មយាត្រាតាមបែបសាសាម៉ូស្លីមប្រចាំឆ្នាំដ៏ធំមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយតាមធម្មតាពិធីបុណ្យនេះបានទាក់ទាញពលរដ្ឋដែលជាអ្នកកាន់សាសនាឥស្លាមយ៉ាងច្រើនកកកុញមកពីជុំវិញពិភពលោក។

នៅក្នុងការប្រារព្ធពិធីធម្មយាត្រាខាងលើនេះ គេបានប្រទះឃើញមានពលរដ្ឋដែលជាអ្នកកាន់សាសនាឥស្លាមរាប់ពាន់នាក់បាននាំគ្នាសម្រុកដើរទៅកាន់ព្រះវិហារ Grand Mosque ក្នុងទីក្រុង Mecca ដែលជាទីក្រុងវាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមទីភ្នាក់ងារឧតុនិយមអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុនោះ សីតុណ្ហភាពនៅក្នុងទីក្រុង Mecca បានកើតឡើងដល់ ៥១,៨ អង្សាសេឯណោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៣២៣នាក់គឺជាប្រជាពលរដ្ឋមកពីប្រទេសអេហ្ស៊ីប៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






