តួលេខអ្នកបាត់បង់ជីវិតដោយសាររលកកម្តៅនៅក្នុងប្រទេសឥណ្ឌាបន្តកើនឡើងដល់ ១១០នាក់
- BY
- Pheakdey
- June 20, 2024
ឥណ្ឌា៖ រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌាចំនួន ៥២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា។ បញ្ហាខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពនៅក្នុងទីក្រុងញូវដេលីបានកើតឡើងដល់ខ្ទង់ ៥០អង្សាសេជាច្រើនថ្ងៃមកហើយ។

គួរបញ្ជាក់ជូនថា រលកកម្តៅនៅតែបន្តបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាសម្រាប់រដូវក្តៅនៅក្នុងឆ្នាំ២០២៤នេះ ពោលគឺវាបានចាប់ផ្តើមតាំងតែពីដើមខែមីនាមកម្លេះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះរលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅទូទាំងប្រទេសឥណ្ឌាជាង ៤០,០០០នាក់បានដួលសន្លប់បាត់បង់ស្មារតីនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះជាបន្ទាន់ ខណៈតួលេខអ្នកដែលបានស្លាប់បាត់បង់ជីវិតសរុបវិញគឺមានចំនួន ១១០នាក់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






