តួលេខអ្នកបាត់បង់ជីវិតក្នុងពេលចូលរួមពិធីធម្មយាត្រា Hajj នៅអារ៉ាប៊ីសាអូឌីតកើនដល់ ១,៣០១នាក់
- BY
- Pheakdey
- June 24, 2024
អារ៉ាប៊ីសាអូឌីត៖ តួលេខអ្នកដែលបានស្លាប់បាត់បង់បង់ជីវិតក្នុងពេលទៅប្រារព្ធពិធីបុណ្យ Hajj ឬជាពិធីធម្មយាត្រាតាមបែបសាសនាឥស្លាមបានកើនឡើងដល់ចំនួន ១,៣០១នាក់ហើយ នេះយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ បើតាមលោក Fahad Al-Jalajel ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា តួលេខខាងលើនេះគឺជាតួលេខចុងក្រោយដោយគិតត្រឹមល្ងាចថ្ងៃអាទិត្យទី ២៣ ខែមិថុនានេះ។

សូមបញ្ជាក់ថា ពិធីបុណ្យ Hajj នៅក្នុងឆ្នាំនេះត្រូវបានគេរៀបចំឡើងនៅក្នុងព្រះវិហារ Grand Mosque ក្នុងទីក្រុង Mecca ដែលជាទីក្រុងវាលខ្សាច់ស្ថិតនៅប៉ែកខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត ហើយមូលហេតុដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនដូចនេះគឺដោយសារតែអ្នកចូលរួមក្នុងពិធីបុណ្យមានចំនួនយ៉ាងច្រើនកកកុញបំផុត ខណៈសីតុណ្ហភាពនៅទីនោះបានកើតកើនឡើងរហូតដល់ ៥១,៨អង្សាសេ។ សូមបញ្ជាក់ជូនផងដែរថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺជាក្រុមពលរដ្ឋកាន់សាសនាឥស្លាមមកពីតាមបណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈនៅក្នុងនោះមានមួយចំនួនធំគឺជាពលរដ្ឋអេហ្ស៊ីប៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






