មនុស្សម្នាក់បានបាត់បង់ជីវិតនិង២១នាក់រងរបួសក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រផលិតថ្មពិលដ៏ធំមួយនៅកូរ៉េ
- BY
- Pheakdey
- June 24, 2024
កូរ៉េខាងត្បូង៖ រោងចក្រផលិតថ្មពិលដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានផ្ទុះនិងបណ្តាលឱ្យមានភ្លើងឆេះយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៤ ខែមិថុនា។ ហេតុការណ៍អកុសលនេះបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ២១នាក់ផ្សេងទៀតបានរងរបួស។

ប្រភពខាងលើបានបន្តថា រោងចក្រផលិតថ្មពិលខាងលើនេះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន Aricell ដែលជាម៉ាកយីហោថ្មពិលដ៏មានប្រជាប្រិយភាពមួយនៅលើពិភពលោកផងដែរ។ គិតត្រឹមពេលនេះអាជ្ញាធរកូរ៉េខាងត្បូងនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យខាងលើនេះនៅឡើយទេ ហើយសូម្បីតែអត្តសញ្ញាណរបស់អ្នករងរបួសទាំង ២១នាក់ក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






