អ៊ីដតខូ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” ពីស្ថាប័ន Frost & Sullivan ជាលើកទី៣
(ជាកិត្តិយសនៅក្នុងវិស័យទូរគមនាគមន៍ សម្រាប់កាអភិវឌ្ឍន៍នៅក្នុងការច្នៃប្រឌិតថ្មី កាអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់)
ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩៖ ក្រុមហ៊ុន អ៊ីដតខូ គ្រុប (edotco) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីពេលថ្មីៗនេះមានកិត្តិយសជាខ្លាំងដែលទើបតែទទួលបាន “ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” សម្រាប់ឆ្នាំ២០១៩នេះ ពីស្ថាប័ន Frost & Sullivan។ នេះជាលើកទី ៣ ហើយដែលក្រុមហ៊ុននេះត្រូវបានទទួលស្គាល់នៅក្នុងចំណាត់ថ្នាក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបន្ទាប់ពីត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៦ ថាជាក្រុមហ៊ុនទូរគមនាគមន៍ប្រចាំឆ្នាំរបស់អាស៊ីអាគ្នេយ៍។
នៅក្នុងពិធីប្រគល់ពានរង្វាន់ លោក Suresh Sidhu, អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា “ជោគជ័យនេះ គឺបានសបញ្ជាក់ពីភាពរីកចំរើនរបស់ក្រុមហ៊ុន ដែលបានខិតខំប្រឹងប្រែងក្នុងការបំរើការនិងពង្រីកស្ថាប័នរបស់ខ្លួននៅក្នុងតំបន់។ ជាការពិតណាស់នៅពេលដែលប្រទេសមួយកំពុងខិតខំប្រឹងប្រែង ស្វែងរកនូវសេវាកម្មបច្ចេកវិទ្យាដែលពួកគេចង់បាន នៅពេលនោះហើយដែលក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាស្ពានដើម្បីភ្ជាប់ទំនាក់ទំនង និងធានានូវហេដ្ឋារចនាសម្ព័ន្ធរួមបានត្រឹមត្រូវ ពីប្រទេសមួយ ទៅប្រទេសមួយទៀត។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បាននាំមកនូវភាពច្នៃប្រឌិត និងការអនុវត្តន៍ដ៏ល្អបំផុតទៅដល់បណ្តាប្រទេសដែលយើងមានវត្តមាន និងបញ្ជាក់អោយច្បាស់អំពីភាពនាំមុខគេ ដែលលើសពីការថែរក្សា អភិវឌ្ឍន៍ និងការផ្តល់ផលប្រយោជន៍ដល់សង្គម។

លោក Richard Wong, អនុប្រធាន នឹងជាអ្នកដឹកនាំជាន់ខ្ពស់របស់វិទ្យាស្ថាន ICT ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកនៃ ស្ថាប័ន Frost & Sullivan បានបន្ថែមថា “អ៊ីដតខូ បានបង្ហាញពីសមត្ថភាពដើម្បីជួយជ្រោមជ្រែងនៅក្នុងការប្រកួតប្រជែងវិស័យទូរគមនាគមន៍ដើម្បីសម្របសម្រួលខ្លួនទៅតាមការផ្លាស់ប្តូររបស់វិស័យបច្ចេកវិទ្យា។ នេះក៏មិនត្រឹមតែជាការបង្ហាញអោយឃើញនូវការរីកលូតលាស់ជាច្រើនផ្នែកនៃភាពជោគជ័យ ដែលជាដៃគូរនៅក្នុងតំបន់សម្រាប់ជួយផ្តល់ដល់បច្ចេកវិទ្យាជំនាន់ថ្មី និងការតាំងចិត្តដ៏មោះមុតរបស់ អ៊ីដតខូ នៅក្នុងវិស្វកម្មពណ៍បៃតង ។ ពួកយើងសង្ឃឹមថានឺងបានដឹងបន្ថែមទៀតនូរការជំរុញ និងអភិវឌ្ឍន៍នូវគំនិតច្នៃប្រឌិតរបស់ពួកគេនាថ្ងៃអនាគត។
នៅក្នុងឆ្នាំ ២០១៨ អ៊ីដតខូ បានបង្ហាញអោយឃើញអំពីភាពយូរអង្វែងនូវភាពនាំមុខគេនៃការរចនា និងការផ្តល់ឲ្យនូវថាមពលដែលអាចប្រើប្រាស់វិញបាន ដែលជាលទ្ធផលដ៏ល្អឥតខ្ចោះ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន កាន់តែប្រសើរ។ ដូចនេះហើយ ក្រុមហ៊ុនបានទទួលជោគជ័យទៅលើ ការកាត់បន្ថយលើការបញ្ចេញឧស្ម័នកាបូនដល់ទៅ ៤៤ ភាគរយ ហើយក៏បានក្លាយទៅជាក្រុមហ៊ុនដែលនាំមុខគេលើការអភិវឌ្ឍន៍ដ៏គង់វង្ស និងយូរអង្វែង។
“សម្រាប់ អ៊ីដតខូ ភាពគង់វង្ស និងយូរអង្វែង គឺជាធាតុផ្សំដ៏សំខាន់របស់ក្រុមហ៊ុន ក្នុងការដឹកនាំនៃការធ្វើប្រតិបត្តិការនៃមុខជំនួញ និងការតាំងចិត្តទៅលើភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ហើយក៏ដូចជាបញ្ជាក់អោយច្បាស់នូវការបង្កើតឡើងដោយភាពវិជ្ជមាន និងការកាត់បន្ថយផលប៉ះពាល់ទៅលើទីផ្សារដែលពួកយើងកំពុងឈរជើងបច្ចុប្បន្ន។ ខ្ញុំពិតជាមានមោទនះភាពណាស់ ដែលបានចែករំលែកក្នុងអំឡុង ២០១៨ ជាមួយនិងទិន្នន័យសរុប ប្រមាណ ១,១១២ សម្រាប់ green sites ដែលផ្ទុកទៅដោយអ្នកដែលប្រើប្រាស់ Renewable Energy និងធាតុផ្សំដែលគួរអោយកត់សំគាល់លើសប្រមាណ ១,០០០ គ្រួសារ ដែលបានផ្តល់ថាមពលដោយគំរោងចរន្តអគ្គីសនីរបស់ពួកយើង “Tower to Community” បើយោងទៅតាមការបន្ថែមរបស់លោក Suresh។
ពានរង្វាន់ Frost & Sullivan ល្អបំផុតប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលស្គាល់ពីសំណាក់ក្រុមហ៊ុនដែលពូកែក្នុងផ្នែកជំនួញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអភិវឌ្ឍនៃឧស្សាហកម្មនៅឆ្នាំ 2018 ។ ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករស្តីពីការអនុវត្តទីផ្សារពិតប្រាកដដែលរួមមានកំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផល យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម។
—-
អំពីក្រុមហ៊ុន edotco Group
ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។ ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ២៩ ៥០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា និងប៉ាគីស្ថាន ដោយក្នុងនោះបង្គោលអង់តែនជាង ១៧ ០០០ ដំណើរការផ្ទាល់ដោយក្រុមហ៊ុន អ៊ីដតខូ និងជាង ១១ ៥០០ ផ្សេងទៀត ក្រុមហ៊ុន ផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
ព័ត៌មានបន្ថែមនានាសូមទាក់ទង៖
Annushia Balavijendran
Group Corporate Communications
Tel: +603 2268 6014
Email: annushia@edotcogroup.com