អន្តរជាតិ

អ្នកឡើងភ្នំ Fuji ចំនួន ៤នាក់បានបាត់បង់ជីវិត

BY
Pheakdey
June 27, 2024

ជប៉ុន៖ អ្នកឡើងភ្នំ Fuji ដែលជាភ្នំដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។ ការស្លាប់របស់អ្នកឡើងភ្នំទាំង ៤នាក់នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដូវកាលដើរឡើងភ្នំរដូវក្តៅនៅក្នុងប្រទេសជប៉ុនត្រូវបានចាប់ផ្តើម។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមសាកសពអ្នកឡើងភ្នំទាំង ៤នាក់នោះគឺមានសាកសពចំនួន ៣នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈខាងអាជ្ញាធរជប៉ុនកំពុងប្រកាសស្វែងរកសាច់ញាតិឱ្យមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ជូនថា នៅក្នុងរដូវដើរឡើងភ្នំនារដូវក្តៅនេះអាជ្ញាធរជប៉ុននឹងបើកឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអាចដើរឡើងលើភ្នំជាលក្ខណៈកម្សាន្តបានជាមួយតម្លៃ ២,០០០យេន (១៣ដុល្លារ)សម្រាប់មនុស្សម្នាក់ ខណៈការដើរឡើងភ្នំម្តងគឺអាជ្ញាធរបានកំណត់ឱ្យមានចំនួនមនុស្សត្រឹមតែ ៤,០០០នាក់ប៉ុណ្ណោះដើម្បីកាត់បន្ថយភាពកកស្ទះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: