ខ្មែរណូត

ស្វែងរក

  • PR

    តារាល្បីៗនាំគ្នា Surprise ផ្អើលផ្សារ……!

    BY Khmernote Media April 2, 2019
    តារាល្បីៗនាំគ្នា Surprise ផ្អើលផ្សារ……!

    ប៉ុន្មានថ្ងៃនេះ យើងឃើញថា តាមរយ:ហ្វេសប៊ុកនិង TikTokមានការបង្ហោះរូបភាពនិងវីដេអូរ លោកនីកូ កញ្ញាផេនខេក ម៉ែសេះ និង ក្រុមរាំល្បីៗដូចជាក្រុមElaztix boy ,Elaztix Girl និងស្រីស្អាតក្រុមOMG បាននាំគ្នាSurprise ទស្សនិកជន នៅតាមទីផ្សារនានា ទីប្រជុំជន សាលារៀន និងកន្លែងផ្សេងៗផងដែរ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ នៅមុនឪកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ហ្គេតប៊ីតែងតែនាំភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ តាមរយ:បទ ចំរៀងនិងក្បាច់រាំដែលកំពុងពេញនិយមគឺបទ Like1 បទចំរៀងក៏ពិរោះ ក្បាច់រាំក៏ងាយស្រួល ដែលអាចអោយបងប្អូន ក្មេងចាស់ប្រុសស្រី រាំលេង សប្បាយបាននៅក្នុងឪកាសចូលឆ្នាំ ថ្មីនាពេលខាងមុខនេះ ។ គួររំលឹកផងដែរថា នេះជាឆ្នាំទី៣ហើយដែលហ្គេតប៊ីបាននាំ លោកនីកូទៅជួបផ្ទាល់ជាមួយ ទស្សនិកជន និងអ្នកគាំទ្រ ដែលកាលពីឆ្នាំទី១គឹតាម រយ:បទចំរៀងលើកខោអោយកប់ ឆ្នាំទី២បទចូក១ និងឆ្នាំទី៣នេះគឺបទ Like1 ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំង។សន្ទុះនៃការគាំទ្របានធ្វើអោយយុវវជន យុវនារីជាច្រើន នាំគ្នារាំបទLike1 និងបានចូលរួមប្រកួតរាំបទនេះហើយឈ្នះរង្វាន់យ៉ាងច្រើនពីហ្គេតប៊ីផង ដែរ។

    តាមរយ:កម្មវិធីនេះ ហ្គេតប៊ីក៏បានណែនាំនូវម៉ូដសក់ដ៏ពេញនិយមគឺ ម៉ូដសក់ចូកមួយ ដោយប្រើប្រាស់ជាមួយ ផលិតផលGATSBY STYLING POMADE ផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay