បច្ចេកវិទ្យា

ប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសដំបូងគេបង្អស់ ដែលនឹងដាក់ឱ្យប្រើប្រាស់បណ្តាញ 5G

BY
autoadmin
April 3, 2019

ប្រទេសកូរ៉េខាងត្បូងនឹងក្លាយជាប្រទេសដំបូងគេបង្អស់ ដែលនឹងផ្តល់ជូននូវការទំនាក់ទំនងឥតខ្សែជំនាន់ទី ៥ (5G) នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ នេះ។ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៣ របស់កូរ៉េខាងត្បូងដូចជា៖ KT, SK Telecom និង LG Uplus ក៏កំពុងនឹងធ្វើឱ្យបណ្តាញ 5G អាចប្រើបាននៅលើស្មាតហ្វូន Galaxy S10 5G របស់ក្រុមហ៊ុន Samsung Electronics ផងដែរ។ ចំពោះស្មាតហ្វូន Huawei, Nokia, Ericsson ក៏ត្រូវបានធ្វើតេស្តយ៉ាងជោគជ័យផងដែរ ជាមួយនឹងបណ្តាញ 5G ដំបូងគេរបស់កូរ៉េខាងត្បូងនេះ។

ការផ្តល់ជូននេះនឹងធ្វើឱ្យក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់កូរ៉េខាងត្បូង (Samsung) មួយនេះ ទទួលបានអត្ថប្រយោជន៍ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មី។ យ៉ាងណាមិញកាលពីថ្ងៃអង្គារ ក្រុមហ៊ុន KT បានប្រកាសអំពីការកំណត់តម្លៃសម្រាប់សេវា 5G របស់ខ្លួន ដែល 5G នឹងធ្វើឱ្យអ្នកប្រើប្រាស់អាចបញ្ជូនទិន្នន័យលឿនជាងបណ្តាញ 4G បានប្រហែលជា ២០ដង។ រដ្ឋាភិបាលក៏បានជំរុញយ៉ាងខ្លាំងដល់ក្រុមហ៊ុនទូរគមនាគមន៍ ដើម្បីធ្វើឱ្យ 5G មានតម្លៃសមរម្យ លើកទឹកចិត្តដល់ការចាប់យកសេវាកម្មមកប្រើប្រាស់៕

អត្ថបទ៖ លីដា
ប្រភព៖ nikkei

Share This Post: