អន្តរជាតិ

ពលរដ្ឋឥណ្ឌាជាង ១០០នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នា​ ក្រោយពួកគេព្យាយាមសម្រុកទៅចូលរួមពិធីបុណ្យមួយតាមបែបសាសនាហិណ្ឌូ

BY
Pheakdey
July 3, 2024

ឥណ្ឌា៖ យ៉ា​ងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាដ៏គួរឱ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Hathras នៃរដ្ឋ Uttar Pradesh ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា ហេតុការណ៍រត់ជាន់គ្នានេះបានកើតឡើងក្រោយមានពលរដ្ឋឥណ្ឌាប្រមាណជា ២៥០,០០០នាក់ បានជួបជុំគ្នាប្រារព្ធពិធីបុណ្យមួយតាមបែបសាសនាហិណ្ឌូ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ការរៀបចំពិធីបុណ្យខាងលើនេះ គឺត្រូវបានធ្វើឡើងដោយមានការអនុញ្ញាតត្រឹមត្រូវពីសំណាក់អាជ្ញាធរតំបន់ ប៉ុន្តែចំនួនមនុស្សចូលរួមដែលអាជ្ញាធរបានកំណត់នោះ គឺមានត្រឹមតែ ៨០,០០០នាក់ប៉ុណ្ណោះ។ ដោយសារតែមានមនុស្សទៅចូលរួមច្រើនលើសកំណត់នេះហើយ ទើបបណ្តាលឱ្យមានចំនួនមនុស្សយ៉ាង​ច្រើនកកកុញនៅក្នុងបរិវេណដ៏តូចមួយ ហើយចុងក្រោយក៏បណ្តាលឱ្យមានហេតុការណ៍រត់ជាន់គ្នាស្លាប់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: