AirAsia សូមណែនាំជើងហោះហើរថ្មី “ភ្នំពេញ – ភូកេត” ធ្វើដំណើរទៅកាន់ ភូកេត ដោយភាពស៊ីវីល័យជាមួយការបញ្ចុះតម្លៃពិសេស ត្រឹមតែ 35 ដុល្លារ សម្រាប់ការធ្វើដំណើរក្នុងមួយដង
បាងកក ថ្ងៃទី 01 ខែមេសា ឆ្នាំ 2019៖ ជើងហោះហើរថ្មីបំផុតរបស់ AirAsia ធ្វើដំណើរត្រង់ពី ភ្នំពេញ ទៅកាន់ ភូកេត ដែលជាជើងហោះហើរមួយក្នុងចំណោមជើងហោះហើរទៅកាន់ទិសដៅឆ្នេរសមុទ្រដ៏ពេញនិយមបំផុតក្នុងពិភពលោក។ ហោះហើរ 4 ដង ក្នុងមួយសប្តាហ៍ (ថ្ងៃចន្ទ/ថ្ងៃអង្គារ/ថ្ងៃសុក្រ/ថ្ងៃសៅរ៍) ជាមួយនឹងការបញ្ចុះតម្លៃពិសេស ត្រឹមតែ 35 ដុល្លារ សម្រាប់ការធ្វើដំណើរក្នុងមួយដង។ ចាប់ពីថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2019 ដែលការកក់សំបុត្រក្នុងចន្លោះពីថ្ងៃទី 01 ដល់ថ្ងៃទី 14 ខែមេសា ឆ្នាំ 2019 សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 01 ខែមិថុនា ដល់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2019 ដោយកក់សំបុត្រតាមរយៈ www.airasia.com។

លោក Santisuk Klongchaiya ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានមានប្រសាសន៍ថា AirAsia ពិតជារំភើបរីករាយណាស់ដែលបានធ្វើការហោះហើរ ភ្នំពេញ-ភូកេត ចំនួន 4 ដង ក្នុងមួយសប្តាហ៍ ដែលជើងហោះហើរនេះមានការកើនឡើងយ៉ាងមានសក្តានុពលដោយ ភូកេត ជាទិសដៅមួយក្នុងចំណោមទិសដៅធ្វើដំណើរដ៏ពេញនិយមបំផុតក្នុងពិភពលោករបស់ប្រទេសថៃ និង ភ្នំពេញ ជាចំណុចកណ្តាលនៃតំបន់ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ វាត្រូវបានសង្ឃឹមថាការបង្កើតនូវបណ្តាញយ៉ាងទូលំទូលាយឆ្លងកាត់តំបន់អាស៊ាននេះ ទាំងប្រទេសកម្ពុជា និងប្រទេសថៃ នឹងទទួលបាននូវផលប្រយោជន៍ជាច្រើនពីវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ជើងហោះហើរ ភ្នំពេញ-ភូកេត គឺជាជើងហោះហើរទីពីរដែលតភ្ជាប់ពី ប្រទេសកម្ពុជា ទៅកាន់ ភូកេត បន្ទាប់ពីជើងហោះហើរ សៀមរាប-ភូកេត ដែលមានអ្នកធ្វើដំណើរជាច្រើននាក់ ដោយជាមធ្យមអ្នកធ្វើដំណើរមានរហូតដល់ 80 ភាគរយ។ ជាមួយនឹងជើងហោះហើរមួយនេះ យើងមើលឃើញថាមានទាំងអ្នកធ្វើដំណើរដែលជាប្រជាជនកម្ពុជា និងមកពីអន្តរជាតិនៅក្នុងតំបន់អាស៊ាន ដូច្នេះក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំរំពឹងថានឹងផ្តល់ភាពកាន់តែងាយស្រួលដល់លោកអ្នក ដែលអាចឱ្យលោកអ្នកធ្វើដំណើរទៅដល់ ភូកេត ដោយផ្ទាល់ដោយមិនចាំបាច់ឈប់នៅ បាងកក ទៀតឡើយ។
លោក Santisuk បានមានប្រសាសន៍ថា “AirAsia មានសេចក្តីសប្បាយរីករាយជាខ្លាំងដែលបានបន្ថែមបណ្តាញមួយទៀតដើម្បីតភ្ជាប់ ប្រទេសកម្ពុជា ជាមួយនឹង ប្រទេសថៃ ហើយក៏សូមអរគុណដល់ប្រជាជនកម្ពុជាដែលតែងតែគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ។ ជើងហោះហើរថ្មីនេះនឹងអនុញ្ញាតឱ្យលោកអ្នកធ្វើការហោះហើរត្រង់ពី រាជធានីភ្នំពេញ ទៅកាន់ ភូកេត ជាមួយនឹងភាពងាយស្រួលបំផុត ដែលល្អសមនឹងតម្លៃ។ លើសពីភាពទាក់ទាញនៃឆ្នេរសមុទ្រ ភូកេត ក៏មានភាពទាក់ទាញក្នុងវិស័យស្ថាបត្យកម្ម និងវិស័យវប្បធម៌ជាច្រើនទៀតដូចជា អាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់ និងមាននូវសកម្មភាពជាច្រើនទៀតដែលប្រាកដថាអាចបំពេញនូវបំណងប្រាថ្នាសម្រាប់បែបផែនជីវិតរបស់លោកអ្នកគ្រប់ៗគ្នា។”
ភូកេត ត្រូវបានចាត់ទុកថាជាកោះឋានសួគ៌នៅក្នុប្រទេសថៃ ដែលមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះតំបន់ឆ្នេរសមុទ្រ ក៏ដូចជាត្រីមាសប្រវត្តិសាស្ត្រ ពោរពេញទៅដោយស្ថាបត្យកម្មចិនកាត់ព័រទុយហ្គាល់ ដែលខុសប្លែកពីគេនៅក្នុងតំបន់ ការដើរមើលសិល្បៈគំនូរនៅលើជញ្ជាំង (Art Walks) ត្រៀមជាស្រេចសម្រាប់ឱ្យលោកអ្នកថតរូបលេងកម្សាន្ត ហើយលោកអ្នកអាចរីករាយជាមួយនឹងការដើរទិញអីវ៉ាន់ដែលគ្មានទីបញ្ចប់ ក៏ដូចជាអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទផងដែរ។
ជាមួយនឹងការបង្កើតនូវជើងហោះហើរថ្មីនេះ AirAsia បានផ្តល់នូវការបញ្ចុះតម្លៃពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលមានតម្លៃចាប់ពី 35 ដុល្លារ សម្រាប់ការធ្វើដំណើរមួយដង។ កក់ចាប់ពីថ្ងៃនេះ (ថ្ងៃទី 01 ខែមេសា ឆ្នាំ 2019) រហូតដល់ថ្ងៃទី 14 ខែមេសា ឆ្នាំ 2019 សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី 01 ខែមិថុនា រហូតដល់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2019 ដោយកក់សំបុត្រតាមរយៈ www.airasia.com។ តាមដាននូវសកម្មភាពថ្មីៗ ក៏ដូចជាការបញ្ចុះតម្លៃពិសេស តាមរយៈ Facebook របស់ AirAsia (facebook.com/AirAsia) និង Twitter (twitter.com/AirAsia)។
សម្រាប់ជើងហោះហើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ AirAsia មានជើងហោះហើរចំនួន 4៖ ភ្នំពេញ-បាងកក (អាកាសយានដ្ឋាន Don Mueang) 3ដង ក្នុងមួយថ្ងៃ, សៀមរាប-បាងកក 3ដង ក្នុងមួយថ្ងៃ, សៀមរាប-ភូកេត 1ដង ក្នុងមួយថ្ងៃ, ហើយឥឡូវនេះ ភ្នំពេញ-ភូកេត 4ដង ក្នុងមួយសប្តាហ៍។
Flight Schedule for Phuket (HKT) – Phnom Penh (PNH)
Starts 1 June 2019
Flight No. Route Departure Arrival Frequency
FD640 HKT-PNH 05.30 07.30 Monday/Friday
FD640 HKT-PNH 06.15 07.50 Tuesday/Saturday
FD641 PNH-HKT 07.50 10.00 Monday/Friday
FD641 PNH-HKT 08.35 10.00 Tuesday/Saturday