ទឹកជំនន់នៅភាគខាងជើងប្រទេសឥណ្ឌាបានបណ្តាលឱ្យមនុស្ស ៩នាក់បាត់បង់ជីវិត ខណៈ ១,៦លាននាក់កំពុងរងផលប៉ះពាល់
- BY
- Pheakdey
- July 5, 2024
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៥ ខែកក្កដា។ ទីតាំងដែលកំពុងតែរងនូវការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺមានតំបន់ជាច្រើននៅក្នុងរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់បានកំពុងតែជន់លិចនៅក្នុងភូមិចំនួន ២,៨០០ភូមិ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប្រមាណជា ១,៦លាននាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ខាងលើនេះបានកើតឡើងក្រោយមានព្យុះភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ខណៈក្រុមអ្នកជំនាញបានមើលឃើញបន្ថែមទៀតថា ព្យុះភ្លៀងដែលបានធ្លាក់ក្នុងកម្រិតដ៏ធ្ងន់ធ្ងរនេះគឺបានបណ្តាលមកពីការប្រែប្រួលអាកាសធាតុលើភពផែនដី ដែលងាយបង្កើតឱ្យគ្រោះធម្មជាតិផ្សេងៗណាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






