អន្តរជាតិ

ខ្យល់គួចដ៏កម្រមួយបានបណ្តាលឱ្យពលរដ្ឋចិនម្នាក់បាត់បង់ជីវិត ខណៈ ៨៩នាក់ផ្សេងទៀតបានរងរបួស

BY
Pheakdey
July 6, 2024

ចិន៖ ខ្យល់គួចដ៏កម្រមួយបានផ្តាត់យកជីវិតពលរដ្ឋចិនម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៦ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន និងជាខេត្តមួយដែលងាយរងការគំរាមគំហែងពីគ្រោះធម្មជាតិផងដែរ។

ប្រភពខាងលើនេះបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សម្នាក់ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗហើយ ឥទ្ធិពលរបស់ខ្យល់គួចក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៧៩នាក់ផ្សេងទៀតត្រូវរងបួសផងដែរ ខណៈនៅក្នុងនោះគឺភាគច្រើនបានរងរបួសធ្ងន់ធ្ងរ។ សូមបញ្ជាក់ជូនថា នាពេលរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសចិនបានរងនូវការគំរាមគំហែងពីគ្រោះធម្មជាតិផ្សេងៗគ្នាជាបន្តបន្ទាប់ ពោលគឺបញ្ហារលកកម្តៅ ហើយបន្ទាប់ពីរលកកម្តៅក៏ឈានដល់ព្យុះភ្លៀងនិងទឹកជំនន់ ខណៈពេលនេះស្រាប់តែត្រូវប្រឈមនឹងបញ្ហាខ្យល់គួចមួយបន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: