នាយកដ្ឋានធនធានមនុស្សក្រសួងទេសចរណ៍ បានចេញបដិសេធជុំវិញព័ត៌មានមិនពិត បំផ្លើស និងបំភ្លៃការពិត មានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួង
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ បានចេញបដិសេធជុំវិញព័ត៌មានមិនពិត បំផ្លើស និងបំភ្លៃការពិត មានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងទាំងមូល។

ខ្លឹមសារទាំងស្រុង បានលើកឡើងថា “ក្នុងនាមមន្ត្រីរាជការ នៃនាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍ យើងខ្ញុំសូមបដិសេធព័ត៌មានមិនពិត បំផ្លើស និងបំភ្លៃការពិត ដែលមានចេតនាញុះញង់ ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ នាំឱ្យប៉ះពាល់ដល់ការដឹកនាំ និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងទាំងមូល”។
បានបន្ថែមផងដែរថា “យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តមរដ្ឋមន្ត្រី និងសូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ទទួលបានជោគជ័យគ្រប់ភារកិច្ច តាមរយៈការបន្តកសាង និងអភិវឌ្ឍវិស័យទេសចរណ៍ ដេីម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍”៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ នាយកដ្ឋានធនធានមនុស្ស ក្រសួងទេសចរណ៍