អន្តរជាតិ

មនុស្ស១២នាក់បានបាត់បង់ជីវិត និង ១៨នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី

BY
Pheakdey
July 8, 2024

មឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៨​ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅការដ្ឋានជីកយករ៉ែមាសខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ លើកោះ Sulawesi ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា ហេតុផលដែលបណ្តាលឱ្យមានការបាក់ស្រុតដីយ៉ាងឆាប់រហ័សដូចនេះគឺបណ្តាលមកពីនៅតំបន់កើតហេតុនោះបានទទួលរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់គ្នា ហើយតំបន់នោះទៀតសោធក៏ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្តងាយរងនូវការវាយប្រហារពីគ្រោះធម្មជាតិស្រាប់ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ១៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន​ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែដុតដៃដុតជើងតាមស្វែងរកពួកគេ ខណៈគេមិនសង្ឃឹមខ្ពស់ថាអ្នកកំពុងបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: