អន្តរជាតិ

អាមេរិក កំពុងប្រឈមនឹងបញ្ហាសីតុណ្ហភាពកើនឡើងក្នុងកម្រិតខ្ពស់មិនធ្លាប់មាន ខណៈពលរដ្ឋជាង ១៦២លាននាក់ បានរងផលប៉ះពាល់

BY
Pheakdey
July 10, 2024

អាមេរិក៖ សហរដ្ឋអាមេរិកបានកត់ត្រាពីបញ្ហារលកកម្តៅក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ក្រោយសីតុណ្ហភាពជាមធ្យមនៅតាមរដ្ឋមួយចំនួនបានកើនដល់ខ្ទង់ ៤០អង្សាសេ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា រដ្ឋដែលកំពុងរងនូវបញ្ហារលកកម្តៅមានដូចជា រដ្ឋ Las Vegas រដ្ឋ Nevada រដ្ឋ Texas រដ្ឋ Florida  រដ្ឋ Massachusetts និងរដ្ឋ California ជាដើម។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា សីតុណ្ហភាពក្នុងតំបន់មួយចំនួននៅប៉ែកខាងកើតសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤៨,៩អង្សាសេ ហើយសម្រាប់តំបន់មួយចំនួននៅប៉ែកខាងលិចវិញ គឺសីតុណ្ហភាពបានកើតឡើងរហូតដល់ ៥៣អង្សាសេទៀតផង។ ប្រភពខាងលើបានបន្តថា បញ្ហារលកកម្តៅនៅពេលនេះបានកំពុងបង្កការប៉ះពាល់ដល់ពលរដ្ឋអាមេរិកប្រមាណជា ១៦២លាននាក់ ឬស្មើនឹងពាក់កណ្តានៃប្រជាពលរដ្ឋអាមេរិកសរុបផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: