អន្តរជាតិ

តំបន់មួយចំនួននៅកូរ៉េខាងត្បូងកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយនេះ ខណៈមនុស្ស ៤នាក់បានបាត់បង់ជីវិត

BY
Pheakdey
July 10, 2024

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១០ ខែកក្កដានេះបានឱ្យដឹងថា តំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងបានកំពុងរងនូវឥទ្ធិពលភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុតមួយ ពោលគឺជាកម្រិតខ្លាំងដែលមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយនេះ។ ឥទ្ធិពលរបស់ទឹកភ្លៀងនៅពេលនេះក៏បានធ្វើឱ្យកម្រិតទឹកទន្លេជាច្រើនកន្លែងត្រូវឡើងពេញព្រៀបស្ទើរតែធ្លាយចេញនិងបង្កទៅជាទឹកជំនន់ទ្រង់ទ្រាយធំផងដែរ។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា តំបន់ដែលកំពុងទទួលរងនូវការគំរាមគំហែងដោយឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងនៅពេលនេះមានចំនួន ៣ គឺតំបន់ Geumsan ស្ថិតនៅក្នុងខេត្ត South Chungcheong តំបន់ Chupungnyeong ស្ថិតនៅក្នុងខេត្ត North Chungcheong និង តំបន់ Gunsan ដែលស្ថិតនៅក្នុងខេត្ត North Jeolla។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះផលប៉ះពាល់ពីសម្ពាធភ្លៀងយ៉ាងគំហុកនេះបានបណ្តាលឱ្យមានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត ផ្លូវមួយចំនួនត្រូវកាត់ផ្តាច់ និងចរន្តអគ្គិសនីនៅក្នុងសហគមន៍មួយចំនួនត្រូវកាត់ផ្តាច់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: