អន្តរជាតិ

លោក ដូណាល់ ត្រាំ បានរងនូវការបាញ់ប្រហារក្នុងអំឡុងពេលឡើងធ្វើសន្ទរកថាជាសាធារណៈ

BY
Pheakdey
July 14, 2024

អាមេរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានឃាតករលួចបាញ់ប្រហារក្នុងអំឡុងពេលដែលលោកកំពុងឡើងធ្វើសន្ទរកថាជាសាធារណៈនៅក្នុងរដ្ឋ Pennsylvania នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដានេះ។ បន្ទាប់ពីទទួលរងនូវការបាញ់ប្រហារភ្លាមលោក ដូណាល់ ត្រាំ បានក្រាបទៅលើវេទិកាបន្តិច ខណៈក្រុមមនុស្សរាប់ម៉ឺននាក់ក៏បានផ្អើលឆោឡោឡើងព្រមៗគ្នា។

រំពេចនោះក្រុមអង្គរក្សជាច្រើននាក់ក៏បានស្ទុះទៅជួយការពារលោក ដូណាល់ ត្រាំ ហើយបើយោងរូបនិងវីដេអូ​ ដែលគេទទួលបានគឺលោក  ដូណាល់ ត្រាំ បានទទួលរងរបួសនិងមានឈាមហូរបន្តិចផងនៅលើមុខផ្នែកខាងស្តាំ តែរូបលោកមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។​ យ៉ាងណាក្តី លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់​ ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរអាមេរិកនៅមិនទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយទេ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

 

Share This Post: