ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាវយឺត និងវត្ថុអនុស្សាវរីយ៍មានរូបលោក ដូណាល់ ត្រាំ កំពុងលក់ដាច់យ៉ាងខ្លាំង ខណៈតម្លៃវិញមានចាប់ពី ១ដុល្លាររហូតដល់ជាង ១០០ដុល្លារ

    BY Pheakdey July 15, 2024
    អាវយឺត និងវត្ថុអនុស្សាវរីយ៍មានរូបលោក ដូណាល់ ត្រាំ កំពុងលក់ដាច់យ៉ាងខ្លាំង ខណៈតម្លៃវិញមានចាប់ពី ១ដុល្លាររហូតដល់ជាង ១០០ដុល្លារ

    អាមេរិក៖ ការដាក់លក់អាវយឺតនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីប្រមូលលុយពីក្រុមអ្នកគាំទ្រមិនមែនជារឿងថ្មីឡើងសម្រាប់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខណៈក្រុមអ្នកគាំទ្រដែលបាននាំគ្នាទិញសម្ភារៈទាំងអស់នោះគឺមានទាំងពលរដ្ឋរស់នៅក្រៅសហរដ្ឋអាមេរិកទៀតផង។ អ្វីដែលជារឿងគួរឱ្យកត់សម្គាល់នោះគឺសកម្មភាពនៃការទិញ-លក់សម្ភារៈគាំទ្រនិន្នាការនយោបាយនេះបានស្ទុះឡើងយ៉ាងគំហុកក្រោយលោក ដូណាល់ ត្រាំ បានរងនូវការបាញ់ប្រហារកាលពីថ្ងៃទី១៤ កន្លងទៅនេះ។

    បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៥ ខែកក្កដានេះបានបញ្ជាក់ថា នៅក្នុងរយៈពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ អាវយឺតដែលមានរូបលោក ដូណាល់ ត្រាំ បានរងនូវការបាញ់ប្រហារនោះទទួលបានការបញ្ជាទិញនៅលើគេហទំព័រ Taobao រហូតដល់ ២,០០០អាវ។ អាវយឺតដែលមានរូបលោក ដូណាល់ ត្រាំ ត្រូវបានគេច្នៃឡើងជាច្រើនម៉ូត ច្រើនពណ៌ ខណៈតម្លៃលក់វិញគឺជាមធ្យមអាវយឺតមួយមានតម្លៃខ្ទង់ ១៥ដុល្លារ។​ ក្រៅតែពីអាវយឺតលោក ដូណាល់ ត្រាំ ក៏បានដាក់លក់វត្ថុអនុស្សាវរីយ៍ជាង ៧០មុខផ្សេងទៀតផងដែររាប់ចាប់តាំងពី អាវសម្រាប់ពាក់ពីក្រៅ អាវផាយ មួក កាបូបដៃ កាបូបស្ពាយ កាបូបសម្រាប់ដាក់ Laptop ក្រណាត់សម្រាប់ទ្រ Mouse (Mouse Pad) ស្រោមទូរស័ព្ទ  ភួយ វាំងនន សៀវភៅសរសេរ ខ្នើយ និងនាឡិកា ហើយតម្លៃរបស់វត្ថុទាំងអស់នេះមានចាប់ពី ១ដុល្លាររហូតដល់ជាង ១០០ដុល្លារ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: